មនុស្សភាគច្រើនទទួលឱសថពីវេជ្ជបញ្ជា ឬទិញឱសថដើម្បីព្យាបាលនូវបញ្ហាសុខភាពរបស់ពួកគេ។ ប៉ុន្តែនៅពេលនេះអ្នកនឹងបានយល់ដឹងពីគន្លឹះធម្មជាតិនៅក្នុងការជួយដោះស្រាយបញ្ហារបស់អ្នកបានមួយចំនួន។

ផ្លែអំពិលទុំមានដើមកំណើតចេញពីអាស៊ី និងអាហ្រ្វិក។ មិនត្រឹមតែប៉ុណ្ណោះអំពិលត្រូវបានគេប្រើជាឱថសធម្មជាតិក្នុងការព្យាបាលជំងឺទៀតផង។

ផ្លែអំពិល

១.ការរលាកសន្លាក់ឆ្អឹង និងការតភ្ជាប់ជាលិកា

• ការរលាក និងការឈឺចាប់ផ្នែកខាងក្នុងជាលិកាភ្ជាប់ គឺជារឿងធម្មតាទេប្រសិនបើអ្នកមានអាយុច្រើន ប៉ុន្តែអ្នកអាចដោះស្រាយវាបានជាមួយនឹងផ្លែអំពិល។

• ផ្លែអំពិលវាមានប្រសិទ្ធភាពប្រឆាំងទៅនឹងការរលាកដែលអាចកាត់បន្ថយការឈឺចាប់ និងស្វែងរកជាលិកាភ្ជាប់ និងមានលក្ខណៈសម្បត្តិក្នុងការប្រឆាំងបាក់តេរីពីការឆ្លងរោគផងដែរ

• ផ្លែអំពិលគឺជាផ្លែឈើដែលសម្បូរទៅដោយសារធាតុផ្សំដែលអាចជួយដល់ប្រព័ន្ធភាពស៊ាំរាងកាយ និងបន្សាបជាតិពុលចេញពីរាងកាយ និងការពារអ្នកពីជំងឺផ្សេងៗទៀត។

២.ជំនួយដល់ភ្នែក

• ផ្លែអំពិលវាពោរពេញទៅដោយវីតាមីន A ដែលអាចជួយដល់ភ្នែក និងកាត់បន្ថយពីបញ្ហាភ្នែកនៅពេលអ្នកមានវ័យចាស់

៣.ព្យាបាលជំងឺទឹកនោមផ្អែម

• ផ្លែអំពិលវាអាចផ្លាស់ប្តូរដំណាក់កាលនៃជាតិស្ករក្នុងឈាមរបស់អ្នក និងព្យាបាលជំងឺទឹកនោមផ្អែមនេះតែម្តង

• អ្នកអាចទិញម្ស៉ៅអំពិលបន្តិច(អាចទិញបានទៅតាមផ្សារទំនើប) ហើយទុកវានៅកន្លែងដែលមានអនាម័យល្អស្ថិតនៅជិតអ្នក ហើយអ្នកអាចយកវាលាយជាមួយនឹងថ្នាំមួយចំនួនដើម្បីឲ្យវាជួយរៀបចំកម្រិតជាតិស្ករក្នុងឈាមរបស់អ្នក និងការពារជំងឺទឹកនោមផ្អែម។

៤.ព្យាបាលសក់ខូច

ផ្លែអំពិលគឺជាផ្នែកមួយនៃការព្យាបាលតាមបែបធម្មជាតិ ជាពិសេសគឺបញ្ហាសក់ខូច

វិធីធ្វើនៅក្នុងការព្យាបាលសក់ខូច៖

• អ្នកគ្រាន់តែស្ងោរវាជាមួយទឹកក្តៅល្មម រួចស្ងោរវារហូតដល់វាទន់

• បន្ទាប់មកច្របាច់វាឲ្យចូលជាមួយទឹក ហើយលាបវានៅលើស្បែកក្បាល និងទុករយៈពេល៦០នាទីមុនពេលអ្នកលាងសម្អាតសក់ចេញ។

៥.អត្រានៃការកើតជំងឺបេះដូងដំបូង

• ផ្លែអំពិលវាមានវីតាមីន និងសារធាតុរ៉ែជាមួយនឹងប៉ូតាស្យូមដែលសំខាន់សម្រាប់សុខភាពសរសៃឈាមបេះដូង

• មួយវិញទៀតជាតិសរសៃដែលមានក្នុងផ្លែអំពិលគឺវាអាចរៀបចំកម្រិតកូលេស្តេរ៉ុល និងប្រឆាំងទៅនឹងរ៉ាឌីកាល់ដែលមិនផ្លាស់ប្តូរនៅក្នុងរចនាសម្ព័ន្ធរឹងមាំមួយ ដែលជាហេតុត្រូវបានគេប្រើតាមបែបធម្មជាតិនៅក្នុងការព្យាបាលបញ្ហាជំងឺបេះដូង។

ចំណាំ៖ ប៉ុន្តែយ៉ាងណាមិញមុនពេលអ្នកសម្រចចិត្តអនុវត្ត ឬប្រើប្រាស់វិធីទាំំងនេះអ្នកគួរតែពិគ្រោះជាមួយវេជ្ជបណ្ឌិតជាមុនសិន៕

រូបភាពតំណាង
ម្ស៉ៅងំពិល(អាចទិញបាននៅតាមផ្សារទំនើប)

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]