ភ្នំពេញ៖ តារាសម្តែង និងជាពិធីកររូបសង្ហា លោក ជា វណ្ណារិទ្ធ ទោះបីជាលោករៀបការរួច និងមានវ័យកាន់តែជ្រេបន្តិចក្តី ប៉ុន្តែប្រជាប្រិយភាពរបស់លោក នៅតែកើនឡើង និងមិនដែលស្រុតចុះនោះទេ។ ជាពិសេសនោះ លោកក៏មានភាពមមាញឹកច្រើន នឹងមុខជំនួញផ្ទាល់ខ្លួន របស់លោកផងដែរ។

ដោយឡែក បើក្រឡេកមកមើល គ្រួសាររបស់លោកវិញ ពិតជាមានសុភមង្គលមែនទែន ដែលធ្វើឲ្យអ្នកគាំទ្រមួយចំនួន លួចច្រណែននឹងគ្រួសាររបស់លោកទៀតផង។

នាពេលថ្មីៗនេះ តារាកូនមួយរូបនេះ បានបង្ហោះរូបជាច្រើនសន្លឹក ជាមួយនឹងកូនប្រុសរបស់ខ្លួន នៅលើគណនីអីុនស្តាក្រាម (Instagram) ដោយភ្ជាប់ជាមួយសារមួយឃ្លាថា៖ «រិទ្ធធំបញ្ចុកបបររិទ្ធតូច ហើយសង្ឃឹមថា រិទ្ធតូចនឹងបញ្ចុករិទ្ធធំវិញ ពេលប៉ាចាស់ទៅ។ សរសេរពាក្យនេះ ស្រាប់តែទឹកភ្នែកស្រក់ មិនដឹងខ្លួន អ្នកណាខ្លះយល់ពីអារម្មណ៍មួយនេះ?» ។

យ៉ាងណាមិញ សារទាំងនេះ បានបង្ហាញពីទឹកចិត្តនិងក្តីស្រលាញ់ដ៏ធំធេង របស់លោក ជា វណ្ណារិទ្ធ ដែលមានចំពោះ កូនជាទីស្រលាញ់របស់ខ្លួន៕ 

លោក ជា វណ្ណារិទ្ធ និងកូនប្រុស
លោក ជា វណ្ណារិទ្ធ និងកូនប្រុស
លោក ជា វណ្ណារិទ្ធ និងកូនប្រុស
សារដែលលោក ជា វណ្ណារិទ្ធ បង្ហោះ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ជា វណ្ណារិទ្ធ