ក្រុមនិស្សិតរបស់សាលា Harvard ប្រទេសអង់គ្លេស បានបង្កើតនូវភាពអស្ចារ្យមួយ កើតឡើង ដោយបានធ្វើអោយ ហេមបឺហ្គឺមួយដុំ ហោះត្រដែតឡើង ដែលនេះជាលើក ទី១ ហើយ ដែលមានហេមបឺហ្គឺ បានទៅដល់ទីអាវកាសយ៉ាងដូច្នេះ។

ក្រោយពីបានសិក្សា អស់រយៈពេល ៣០ម៉ោង និង ពីរសប្តាហ៍ រួចមក និស្សិតប្រាំនាក់ បានធ្វើការបង្ហោះជាមួយនឹងឧបករណ៍ដែលមានឈ្មោះថា B.Good ហើយពួកគេបានដាក់ ហេមបឺហ្គឺមួយដុំលើនោះទៅជាមួយផងដែរ។ ការបង្ហោះនេះត្រូវបានធ្វើឡើងជាច្រើនដងមក ហើយ ពីសំណាក់និស្សិតដែលកំពុងធ្វើការសិក្សា ព្រោះនេះជាគំរោងដ៏សប្បាយ និង គួរអោយ ទាក់ទាញមួយ។

យ៉ាងណាមិញ និស្សិតឈ្មោះ So Yassin ជាមួយនឹងមិត្តរួមថ្នាក់របស់គេបួននាក់ទៀត បានទៅទិញ ហេមបឺហ្គឺមួយ រួចយកកាវបិទជាប់នឹងឧបករណ៍បង្ហោះ ដែលក្នុងនោះមានដូច ជា កាមេរ៉ា GoPro Hero និង ទូរស័ព្ទ HTC មួយគ្រឿងផងដែរ ដែលទម្ងន់សរុប ៦០០ ក្រាម ដោយមានប៉ើតប៉ោងមួយសំរាប់ជួយទាញឡើងទៅលើលំហ។

ទោះជាយ៉ាងណាក៏ដោយ ដំណើរកំសាន្តរបស់ហេមបឺហ្គឺមួយនេះ បានទទួលជោគជ័យ យ៉ាងអស្ចារ្យ ដោយបានថតនូវទិដ្ឋភាពទូទៅនៅទីអាវកាស។

សូមទស្សនាវីដេអូទាំងអស់គ្នា ៖

តើប្រិយមិត្ត យល់ថាគំរោងនេះមានភាពទាក់ទាញ និងសប្បាយដែររឺទេ?

ដោយ សី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]