ប៊ូតាន៖ ព្រះមហាក្សត្រី ដែលក្មេងបំផុតក្នុងពិភពលោក គឺ ព្រះមហាក្សត្រី នាព្រះរាជាណាចក្រប៊ូតាន។ 

សព្វថ្ងៃ ព្រះមហាក្សត្រី Jetsun Pema មានព្រះជន្ម ២៧ ព្រះវស្សា។ ទ្រង់បានឡើងសោយរាជ្យកាលពីខែតុលាឆ្នាំ ២០១១ កន្លងទៅ ក្នុងព្រះជន្ម២១ព្រះវស្សា បន្ទាប់ពីទ្រង់បានរៀបអភិសេកជាមួយព្រះអង្គម្ចាស់ Jigme Khesar Namgyel Wangchuck ដែលមានព្រះជន្ម ៣១ព្រះវស្សា។

ព្រះមហាក្សត្រី Jetsun Pema នាព្រះរាជាណាចក្រប៊ូតាន

ព្រះអង្គម្ចាស់ទាំង២ព្រះអង្គ មានព្រះរាជបុត្រមួយអង្គ មានព្រះនាម Jigme Namgyel Wangchuck ដែលព្រះជន្ម ១ព្រះវស្សា។

ទ្រង់មានព្រះរាជបុត្រមួយអង្គ ព្រះនាម Jigme Namgyel Wangchuck

ព្រះអង្គម្ចាស់ទាំង២ បានឆ្លងកាត់ការសិក្សា នៅប្រទេសអង់គ្លេស និងមានចំណូលចិត្តផ្នែកសិល្បៈដូចគ្នា។

ព្រះមហាក្សត្រី បានសិក្សាជំនាញ ទំនាក់ទំនងអន្តរជាតិ និងសិល្បៈប្រវត្តិសាស្ត្រ នៅឯសាកលវិទ្យាល័យ Regent នាទីក្រុងឡុងដ៍។ ចំណែកឯព្រះមហាក្សត្រវិញ ទ្រង់បានសិក្សាជំនាញទំនាក់ទំនងអន្តរជាតិ និងនយោបាយនៅឯសាកលវិទ្យាល័យ Oxford។

ព្រះអង្គម្ចាស់ទាំង២ បានឆ្លងកាត់ការសិក្សា នៅប្រទេសអង់គ្លេស

ព្រះអង្គម្ចាស់ Jigme Khesar Namgyel Wangchuck បានមានបន្ទូលពីព្រះមហេសីរបស់ទ្រង់ថា៖

“នាងគឺជានារីដ៏អស្ចារ្យ និងឆ្លាត។ ជាធម្មតា នាងនិងខ្ញុំ តែងតែចែករំលែករឿងធំមួយ គឺក្តីស្រឡាញ់ និងចំនូលចិត្តផ្នែកសិល្បៈ”។
ព្រះអង្គម្ចាស់ទាំង២ មានចំនូលចិត្តផ្នែកសិល្បៈដូចគ្នា

គួរបញ្ជាក់ថា ក្នុងពិធីរៀបអភិសេធរបស់ព្រះអង្គម្ចាស់ទាំង២ព្រះអង្គ មានប្រជាជនប៊ូតានចូលរួមដល់ទៅជាង ៥ម៉ឺននាក់ឯណោះ។

កាលនោះ ព្រះមហាក្សត្រី Jetsun បានបង្ហាញខ្លួនក្នុងនាមជារាស្ត្រសាមញ្ញម្នាក់ ប៉ុន្តែ គេបានដឹងថា តាមពិត ទ្រង់ក៏មានជាប់សែស្រឡាយរាជវង្សដែរ។ យោងទៅតាមសារព័ត៌មាន Washington Post បានឲ្យដឹងថា ជីតាទួតខាងឪពុករបស់ទ្រង់ ធ្លាប់ជាមន្ត្រី នៅខេត្តមួយដែលស្ថិតនៅភាគខាងកើតនៃទីក្រុង Tashigang។ ចំនែកឯជីតាសាច់ខាងម្តាយ គឺជាបងប្អូនជាមួយ ព្រះមហាក្សត្រីរបស់ស្តេចប៊ូតានទី២ ដែលមានឪពុក/ម្តាយផ្សេងពីគ្នា។

ព្រះមហាក្សត្រី Jetsun ក៏មានជាប់ខ្សែស្រឡាយរាជវង្សដែរ

បើតាមទំព័រហ្វេសប៊ុករបស់ ព្រះមហាក្សត្រី គេបានឃើញទ្រង់បានចូលរួមជាមួយអង្គការជាច្រើន ដើម្បីលើកកម្ពស់ការយល់ដឹងទាក់ទងនឹងបរិស្ថាន សុខភាព និងជនពិការ។ មិនតែប៉ុណ្ណោះ ទ្រង់ក៏បានចូលរួមលើកកម្ពស់ សហគ្រិនវ័យក្មេងក្នុងតំបន់ និងចូលរួមធ្វើឲ្យប្រសើរឡើងនូវសេដ្ឋកិច្ចក្នុងតំបន់ដាច់ស្រយាលផងដែរ។

ព្រះមហាក្សត្រីអង្គនេះ មិនត្រឹមតែមានព្រះភ័ក្ត្រស្រស់ស្អាតទេ ថែមទាំងមានព្រះទ័យ គិតគូរដល់ប្រជានុសាស្ត្រថែមទៀតផង៕

សូមទស្សនារូបភាពបន្ថែមទៀត នៅខាងក្រោម៖ 

ព្រះមហាក្សត្រី Jetsun Pema ស្រស់ស្អាត ហើយតែងតែគិតគូរដល់ប្រជានុសាស្ត្រទៀតផង
ព្រះមហាក្សត្រី Jetsun Pema ស្រស់ស្អាត ហើយតែងតែគិតគូរដល់ប្រជានុសាស្ត្រទៀតផង
ព្រះមហាក្សត្រី Jetsun Pema ស្រស់ស្អាត ហើយតែងតែគិតគូរដល់ប្រជានុសាស្ត្រទៀតផង
ព្រះមហាក្សត្រី Jetsun Pema និងព្រះរាជបុត្រ
ព្រះមហាក្សត្រី Jetsun Pema និងព្រះរាជបុត្រ
ព្រះមហាក្សត្រី Jetsun Pema និងព្រះរាជបុត្រ
ព្រះមហាក្សត្រី ដែលក្មេងបំផុតក្នុងពិភពលោក គឺព្រះមហាក្សត្រី Jetsun Pema
ព្រះមហាក្សត្រី ដែលក្មេងបំផុតក្នុងពិភពលោក គឺព្រះមហាក្សត្រី Jetsun Pema
ព្រះមហាក្សត្រី ដែលក្មេងបំផុតក្នុងពិភពលោក គឺព្រះមហាក្សត្រី Jetsun Pema

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]