ភ្នំពេញ៖ ខែ្សបម្រើរបស់ក្រុមជម្រើសជាតិកម្ពុជា និងក្រុមបាល់ទាត់ភ្នំពេញក្រោន កីឡាករ កែវ សុខផេង កំពុងត្រូវបានក្លិបមួយចំនួន ក្នុងតំបន់អាស៊ាន ចាប់អារម្មណ៍ ហើយក៏មានពាក្យចចាមអារ៉ាមមួយចំនួន បានលើកឡើងថា រូបគេអាចនឹងចាកចេញពីក្រុមជើងឯកលីកកំពូលកម្ពុជា ៦សម័យ ទៅលេងនៅក្រៅប្រទេសថែមទៀតផង។ 

កែវ សុខផេង កំពុងត្រូវបានក្លិបមួយចំនួនក្នុងតំបន់អាស៊ាន ចាប់អារម្មណ៍

បើយោងតាមប្រភពពី សារព័ត៌មានក្នុងស្រុក បានរាយការណ៍ថា ក្លិបមួយចំនួននៅប្រទេសថៃ សិង្ហបុរី ម៉ាឡេស៊ី កំពុងតែចាប់អារម្មណ៍ទៅលើ កែវ សុខផេង ហើយអាចនឹងចុះកុងត្រានាំរូបគេទៅលេងនៅរដូវកាលក្រោយ។

កែវ សុខផេង បានថ្លែងថា៖ «ប្រហែលជាខ្ញុំ អាចនឹងទៅលេងនៅបរទេស សម្រាប់រដូវកាលក្រោយ»។

ខណៈពេលមិនទាន់មានព័ត៌មានណាមួយឲ្យជាក់ច្បាស់នោះ សុខផេង បានបដិសេធមិនបង្ហាញនូវក្លិបដែលរូបគេអាចទៅលេងបានទេ។

«ប្រហែលជាដាច់ឆ្នាំនេះ (រដូវកាលក្រោយ) ប៉ុន្ដែខ្ញុំមិនចង់ធើ្វការបកស្រាយឲ្យច្បាស់ជាងនេះទេ» សុខផេង បន្ថែម។  

កែវ សុខផេង

កែវ សុខផេង បានចូលរួមជាមួយភ្នំពេញក្រោន ក្រោយចាកចេញពីក្រុមបឹងកេត កាលពីឆ្នាំ២០១៥ ខណៈប្រជាប្រិយភាពរបស់គេក៏ចាប់ផ្ដើមកើនឡើង ក្រោយបង្ហាញខ្លួនឲ្យក្រុមជម្រើសជាតិអាយុក្រោយ ២៣ឆ្នាំ ក្នុងព្រឹត្ដិការណ៍ SEA Games ហើយក៏បានឈ្នះជើងឯកលីកកំពូលកម្ពុជាជាលើកដំបូង ក្នុងឆ្នាំដំបូងជាមួយក្លិប ភ្នំពេញក្រោន ផងដែរ៕ 

កែវ សុខផេង (ស្ដាំ)
កែវ សុខផេង
កែវ សុខផេង
កែវ សុខផេង

ប្រភព៖ The Morning

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]