ភ្នំពេញ៖ រឿង «សិសិររដូវក្នុងបេះដូង» កំពុងតែធ្វើការចាក់ផ្សាយតាមរយៈកញ្ចក់ទូរទស្សន៍ ដោយទទួលបានការគាំទ្រយ៉ាងខ្លាំង ពីសំណាក់អ្នកទស្សនា។

ជាការពិតណាស់ តួអង្គជាច្រើនក្នុងផលិតកម្មរស្មីហង្សមាស បានចូលរួមសម្តែង ធ្វើឲ្យសាច់រឿងទាំងមូលមានភាពទាក់ទាញ។ ជាពិសេសនោះ គឺតួអ្នកនាង សុគន្ធ និសា លោកឆន សុវណ្ណារាជ និងលោក ហ្សូណូ ផ្ទាល់តែម្តង ដែលតួអង្គលេចធ្លោខ្លាំងជាងគេ នៅក្នុងខ្សែរឿងភាគមួយនេះ។ 

រឿង «សិសិររដូវក្នុងបេះដូង»

ដោយឡែក តួនៅក្នុងរឿងខាងលើនេះ លីនី និងចិត្រា ទស្សនិកជនជាច្រើនបានទទួលស្គាល់ថា ជាតួដែលមានអត្តចរិតស្លូតបូត ទន់ភ្លន់ សុភាពៗ តែពេលនេះក៏មានវីដេអូមួយបានបញ្ចេញ ជាមួយនឹងកាយវិការ ចរិតរបស់ពួកគេខុសគ្នាទៅនឹងក្នុងរឿង។

ក្នុងវីដេអូនោះ អ្នកទាំងពីរធ្វើកាយវិការគួរឲ្យអស់សំណើច ជាមួយនឹងក្បាច់រាំធ្វើឲ្យអ្នកទស្សនាជាច្រើនអស់សំណើច ព្រោះតែនៅក្នុងរឿងអ្នកទាំងពីរជាតួស្លូត និងកំសត់ ដល់ពេលនៅក្រៅបញ្ចេញក្បាច់រាំ គួរឲ្យភ្ញាក់ផ្អើលបែបនេះទៅវិញ៕

ទស្សនាវីដេអូខាងក្រោម៖ 

នាង សុគន្ធ និសា លោកឆន សុវណ្ណារាជ នៅក្នុងរឿង
នាង សុគន្ធ និសា លោកឆន សុវណ្ណារាជ នៅក្រៅរឿង
នាង សុគន្ធ និសា លោកឆន សុវណ្ណារាជ នៅក្រៅរឿង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សុគន្ធ និសា