បច្ចេកវិទ្យា

បន្ទះឈីបជំនាន់ថ្មីរបស់ Qualcomm នឹងអាចជួយឲ្យទូរស័ព្ទ Samsung ស៊េរីក្រោយទទួលបានភាពអស្ចារ្យដូចជា...

ដែត ១០ ថ្ងៃមុន

បរទេស៖ កាលពីម្សិលមិញនេះ ក្រុមហ៊ុន Qualcomm បានបង្ហាញនូវបន្ទះឈីប Snapdragon 845 ដែលជាបន្ទះឈីបជំនាន់ចុងក្រោយបំផុតរបស់ខ្លួន ហើយវាមានមកជាមួយនូវសមត្ថភាពដ៏អស្ចារ្យជាច្រើន។

ប៉ុន្មានឆ្នាំចុងក្រោយនេះ ក្រុមហ៊ុន Qualcomm តែងតែផ្គត់ផ្គង់បន្ទះឈីបទៅដល់ ក្រុមហ៊ុន Samsung សម្រាប់ប្រើប្រាស់នៅក្នុងស្មាតហ្វូនជានិច្ច។

បន្ទះឈីប Snapdragon 845 នឹងអាចផ្តល់លក្ខណៈសម្បត្តិមួយចំនួន ឲ្យស្មាតហ្វូនស៊េរីក្រោយរបស់ Samsung ដូចជា៖ 

• កាមេរ៉ាល្អជាមុន

• វីដេអូមានគុណភាពខ្ពស់ 4K Ultra HD

• អាចធ្វើការស្កេនមុខមនុស្ស ដើម្បីបើកសោរទូរស័ព្ទ

• មានដំណើរការលឿនជាងមុន

• កាន់ថ្មបានយូរ

• សាកថ្មឆាប់ពេញ

• មានជំនួយការ (AI) ឆ្លាតវៃជាងមុន

• សម្រួលឲ្យការប្រើប្រាស់កាសអត់ខ្សែ មានដំណើរការល្អជាងមុន

• អាចប្រើប្រាស់ស៊ីម ២

• មានសុវត្ថិភាពខ្ពស់៕ 

បន្ទះឈីបរបស់ក្រុមហ៊ុន Qualcomm
កម្រិិតវីដេអូលក្ខណៈ 4K Ultra HD
ទីស្នាក់ការក្រុមហ៊ុន Samsung
ទីស្នាក់ការក្រុមហ៊ុន Qualcomm

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 085836679 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 085836679 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload