នៅក្នុងវីដេអូដ៏អស្ចារ្យនេះ នឹងធ្វើអោយយើង មានការងឿងឆ្ងល់ជាក់ជាមិនខានឡើយ ថាតើដៃពិការរបស់គាត់ពិតជាអាចបញ្ជាដៃសិប្បនិមិត្ត ដែលមាន លក្ខណះដូចជា ដៃមនុស្សយន្តនេះ បានដែររឺក៏យ៉ាងណា ឬក៏គ្រូពេទ្យ គ្រាន់តែបំពាក់ដៃសិប្បនិមិត្តនេះ លើដៃរបស់គាត់ ហើយបញ្ជាតាមឧបករណ៍តែប៉ុណ្ណោះ?

យ៉ាងណាមិញ លោក Nigel Ackland អាយុ ៥៣ឆ្នាំ បាននឹងកំពុងប្រើប្រាស់ដៃវិទ្យាសាស្រ្ត ដ៏ទំនើបរបស់គាត់ ដោយគាត់អាចធ្វើចលនាផ្សេងៗយ៉ាងល្អជាទីបំផុត។ គាត់បានបន្ថែម អោយដឹងថា គាត់មិនបានប្រើប្រាស់វា ក្នុងគោលបំណងអាក្រក់ណាមួយឡើយ គឺគាត់ គ្រាន់តែប្រើប្រាស់ដៃនេះ ដើម្បីសំរួលការងារប្រចាំថ្ងៃរបស់គាត់តែប៉ុណ្ណោះ ដូចជា គោះស៊ុត ចាក់ស្រាបៀរ ជាដើម។

លោក Ackland បានបាត់បង់ដៃរបស់គាត់ក្នុងឧបទ្ទវហេតុមួយ ហើយនេះជាលើកដំបូង របស់គាត់ផងដែរ ក្នុងរយះពេល៦ឆ្នាំនេះ ដែលគាត់អាច ស្លៀកពាក់ខោអាវ ចិតបន្លែ ដោយខ្លួនឯងបាន និងមានភាពក្លាហានជាថ្មីម្តងទៀតក្នុងការចាប់ដៃអ្នកដទៃ ជាមួយនឹងដៃមនុស្សយន្ត របស់គាត់នេះ។ ហើយទាំងអស់នេះគឺអរគុណទៅដល់ វិទ្យាសាស្រ្តក្នុងការភ្ជាប់ចលនា វិញ្ញាណ ទៅសាច់ដុំចំនួនពីរក្នុងដៃរបស់គាត់។

សូមទស្សនានូវវីដេអូខាងក្រោមទាំងអស់គ្នា ៖

តើប្រិយមិត្តយល់យ៉ាងណាដែរចំពោះដៃដ៏អស្ចារ្យមួយនេះ?

ដោយ សី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]