ភ្នំពេញ៖ ជាការពិតណាស់ បើរម្លឹកទៅអតីតកាលប៉ុន្មានថ្ងៃមុននេះ បើទោះជាជិតដល់ថ្ងៃពិសេស រៀបមង្គលការយ៉ាងណាក្តី គេសង្កេតឃើញថា ក៏តារាចម្រៀងស្រី សុគន្ធ និសា នៅតែមិនមានការប្រកូកប្រកាស រឺបើកចំហអ្វីឡើយ។

រហូតទាល់តែ ក្រោយថ្ងៃអាពាហ៍ពិពាហ៍រួច មហាជនគិតថា អាពាហ៍ពិពាហ៍មួយនោះ អាចជាអាពាហ៍ពិពាហ៍ធម្មតា និងសាមញ្ញៗមិនមានអ្វីធំដុំនោះទេ។

គ្រប់គ្នាមានការភ្ញាក់ផ្អើលជាខ្លាំង នៅក្រោយថ្ងៃពិសេសរបស់លីនីធំ ក្នុងរឿង “សិសិររដូវក្នុងបេះដូង” ដែលបានប្រព្រឹត្តទៅយ៉ាងរលូននោះ ជាមួយមតិលាន់មាត់សរសើរជាច្រើន ពីសំណាក់អ្នកចូលរួមក្នុងពិធីផ្ទាល់ និងអ្នកដែលបានឃើញទិដ្ឋភាពពីខាងក្រៅ។

សុគន្ធ និសា និងស្វាមី នាថ្ងៃមង្គលការ
សុគន្ធ និសា និងស្វាមី នាថ្ងៃមង្គលការ
សុគន្ធ និសា នាថ្ងៃមង្គលការ

ក្នុងនោះ គ្រប់គ្នាបាននិយាយពីពិធីដ៏ធំអស្ចារ្យមួយនេះ រៀបចំបានយ៉ាងប្រណីត ស្រស់ស្អាត ជាពិសេសចំពោះឈុតដែលកូនក្រមុំ និងកូនកម្លោះស្លៀក សុទ្ធសឹងតែជាម៉ូតថ្មីៗ ស្អាតៗ រហូតបានចេញជាព័ត៌មានថា និសា ចំណាយច្រើនមិនតិចឡើយក្នុងថ្ងៃពិសេសមួយនោះ។

យ៉ាងណាមិញ ពាក់ព័ន្ធទៅនឹងព័ត៌មានដែលបានចុះផ្សាយថា តារាចម្រៀងសំនៀងស្រទន់រូបនេះ ចំណាយលុយខ្ជះខ្ជាយទៅលើមង្គលការនោះ នាងក៏បញ្ចេញមតិឆ្លើយតបទៅវិញក្នុងអត្ថន័យថា៖

«ជំរាបសួរបងប្អូនទាំងអស់ និងបងៗសារព័ត៌មាន ខ្ញុំអរគុណណាស់ដែលបានចុះផ្សាយពីអាពាហ៍ពិពាហ៍យើងខ្ញុំ អរគុណណាស់ដែលចុះលើកតម្កើងខ្ញុំ ប៉ុន្តែខ្ញុំមិនចង់អោយបងប្អូនទាំងអស់យល់ច្រទ្បំទេ មង្គលការរបស់ខ្ញុំនេះ គឺរៀបចំសន្សំសំចៃណាស់មិនចង់ចំណាយលុយកាក់ច្រើនទេ ព្រោះក្រុមគ្រួសារខ្ញុំទាំងពីរក៏មិនមែនជាអ្នកមានទ្រព្យស្តុកស្តម្ភអីដែរ តម្លៃចិញ្ចៀនក៏មិនថ្លៃអីណាស់ណាទេ ហើយចំពោះ ការចំណាយភាគច្រើនដូចជាសំអាងការ ដេគ័រ នំខេក រ៉ូបកាត់នំ គឺសុទ្ធតែបងៗដែលពួកគាត់ស្រទ្បាញ់រាប់អានខ្ញុំ ពួកគាត់បានជួយឧបត្ថម្ភដល់យើងខ្ញុំច្រើន អញ្ចឹងសូមបងៗសារព័ត៌មានមេត្តា កុំសរសេរអ្វីដែលអោយលើសតម្លៃអី ព្រោះមនុស្សខ្ញុំមិនចូលចិត្តចំណាយប្រាក់អោយខ្ជះខ្ជាយទ្បើយ តែយ៉ាងណាក៏នៅតែអរគុណសារពត៌មានគ្រប់ផ្នែកដែលលើកតម្កើងខ្ញុំ ហើយក៏សូមអរគុណពុកម៉ែបងប្អូនទាំងអស់ដែលស្រទ្បាញ់ចូលចិត្តខ្ញុំ» ៕

សុគន្ធ និសា និងស្វាមី
សុគន្ធ និសា និងស្វាមី
ឈុតក្នុង Pre-wedding
ឈុតក្នុង Pre-wedding
សារដែល និសា ឆ្លើយតបទៅអ្នកសារព័ត៌មាន

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សុគន្ធ និសា