ភ្នំពេញ៖ ដូចប្រិយមិត្តបានជ្រាបច្បាស់រួចមកហើយថា កំពូលតារាចម្រៀងប្រចាំនៅក្នុងផលិតកម្មរស្មីហង្សមាស អ្នកនាង ពេជ្រ សោភា និងតារាសម្តែងលោក ឆឹម សក្កដា គឺជាគូស្នេហ៍នឹងគ្នា ដែលបានបើកបង្ហាញឱ្យអ្នកគាំទ្របានដឹងជាសាធារណៈអំពីទំនាក់ទំនងស្នេហារបស់ពួកគេ។

បច្ចុប្បន្នតារាទាំងពីរដួងនេះ ក៏កាន់តែមានភាពផ្អែមល្ហែមជាមួយគ្នា យ៉ាងស្អិតរមួតទ្វេដងផងដែរ។ ជាក់ស្តែង អ្នកគាំទ្រតែងតែឃើញអ្នកនាង ពេជ្រ សោភា និងលោក ឆឹម សក្កដា ថតរូបភាពផ្អែមល្ហែមជាមួយគ្នាឥតដាច់ ហើយថែមទាំងបង្ហោះចែកចាយ នៅលើបណ្តាញសង្គមអីុនស្តាក្រាមរបស់ខ្លួនជារឿយៗ ដែលបានធ្វើឱ្យអ្នកគាំទ្ររបស់ពួកគេសរសើរថា ពិតជាមានភាពល្អូកល្អឺននឹងគ្នាណាស់។

ស្របពេលជាមួយគ្នានេះដែរ ទីផ្សារការងារនៅក្នុងវិស័យសិល្បៈរបស់តារាប្រុសស្រីទាំងពីរដួង ក៏កាន់តែមានការកើនឡើងច្រើន ជោគជ័យខ្លាំងជាបន្តបន្ទាប់ដែរ។

ដោយនៅក្នុងពេលថ្មីៗនេះ គេឃើញអ្នកទាំងពីរបានចូលរួមថតផ្ទាំងរូបភាព (Poster) នាររដូវរងាជាមួយគ្នាទៀតផង ប្រកបដោយភាពស្និទ្ធស្នាល និងរីករាយ។

មិនធម្មតាឯណា គូស្នេហ៍អ្នកនាង ពេជ្រ សោភា ពេលនេះកំពុងតែទទួលបាននូវភាពជោគជ័យទាំងការងារ និងរឿងស្នេហាដើរទន្ទឹមគ្នាយ៉ាងល្អ៕

ទស្សនារូបភាពដូចខាងក្រោមនេះ៖ 

រូបភាពផ្អែមល្ហែមរបស់តារាចម្រៀង ពេជ្រ សោភា និងលោក ឆឹម សក្កដា ក្នុងការងារ
រូបភាពផ្អែមល្ហែមរបស់តារាចម្រៀង ពេជ្រ សោភា និងលោក ឆឹម សក្កដា ក្នុងការងារ
លោក ឆឹម សក្កដា
រូបភាពផ្អែមល្ហែមរបស់តារាចម្រៀង ពេជ្រ សោភា និងលោក ឆឹម សក្កដា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ឆឹម សក្កដា