ភ្នំពេញ៖ តារាចម្រៀងវ័យក្មេង ឡុង លីគង្គ័ ត្រូវបានគេស្គាល់ថាជាអតីតបេក្ខភាព The Voice Kids Cambodia មានសម្លេងពិរោះ ស្រែកបានខ្លាំង ជាពិសេសអ្នកដែលបានជួបហើយ សុទ្ធតែសរសើរពីក្មេងប្រុសរូបនេះ មិនដាច់ពីមាត់ទៀតផង។

តារាវ័យក្មេងរូបនេះ ចាប់ផ្តើមមានសន្ទុះនៃប្រជាប្រិយភាពកាន់តែខ្លាំងឡើងៗ ពីមួយថ្ងៃទៅមួយថ្ងៃ មិនត្រឹមតែប៉ុណ្ណោះ លីគ័ង្គ តែងតែមានមុខច្រើន នៅក្នុងកម្មវិធីធំៗជានិច្ច មិនចាញ់អ្នកចម្រៀងធំៗនោះទេ។ 

តារាចម្រៀងវ័យក្មេង ឡុង លីគង្គ័

ជាក់ស្តែង កាលពីពេលកន្លងទៅនេះ សូម្បីតែតារាសម្តែងស្រីរាងខ្ពស់ស្រឡះ សូ ដានីតា ក៏បានបញ្ចេញអារម្មណ៍របស់ខ្លួន នៅពេលដែលបានជួបជាមួយនឹង លីគ័ង្គ ដោយបានថតរូបជាមួយគ្នា និងបង្ហោះចែកចាយលើគណនីហ្វេសប៊ុករបស់ខ្លួន ជាមួយសាររៀបរាប់ពីសមត្ថភាព របស់តារាវ័យក្មេងរូបនេះថា៖

«បេក្ខជន the voice kid លីគ័ង្គ សម្លេង អស់ទាស់ ច្រៀងដឹងតុងភ្លេង ស្រែកឡើងមិនភ្លាវ តែសែនស្តាយ មិនបានជាប់ក្នុងកម្មវិធី តែមិនថ្វីទេ ព្រោះទៅថ្ងៃអនាគតនឹងល្បីហើយ»៕  

អ្នកនាង សូ ដានីតា
អ្នកនាង សូ ដានីតា
តារាចម្រៀងវ័យក្មេង ឡុង លីគង្គ័
តារាចម្រៀងវ័យក្មេង ឡុង លីគង្គ័
សារដែលអ្នកនាង សូ ដានីតា បានបញ្ចេញ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ឡុង លីគ័ង្គ