បរទេស៖ ឆ្លងកាត់ការប្រកួតអស់ចំនួន ៦សប្ដាហ៍ ក្នុងវគ្គសន្សំពិន្ទុតាមពូលនៃពានរង្វាន់កំពូលរបស់ទ្វីបអឺរ៉ុប UEFA Champions League ពេលនេះ បានរកឃើញក្រុមទាំង១៦ ដែលអាចឆ្លងទៅកាន់វគ្គបន្ទាប់ហើយ។

ក្រុមដែលបញ្ចប់ឆ្លងទៅកាន់វគ្គបន្ទាប់ទាំង១៦ មានដូចជា៖

+ក្រុមដែលជាប់ចំណាត់ថ្នាក់លេខ១ តាមពូល

A. Manchester United

B. Paris Saint-Germain

C. Roma

D. Barcelona

E. Liverpool

F. Manchester City

G. Besiktas

H. Tottenham Hotspur

+ក្រុមដែលជាប់ចំណាត់ថ្នាក់លេខ២ តាមពូល

A. Basel

B. Bayern Munchen

C. Chelsea

D. Juventus

E. Sevilla

F. Shakhtar Donetsk

G. Porto

H. Real Madrid  

ការចាប់ឆ្នោតសម្រាប់វគ្គ១៦ក្រុមចុងក្រោយ នឹងត្រូវធើ្វឡើងនៅថៃ្ងទី១១ ខែធ្នូ ខាងមុខនេះ នៅទីក្រុង Nyon ប្រទេសស្វីស។ ខណៈក្រុមដែលបញ្ចប់ចំណាត់ថ្នាក់លេខ១ ក្នុងពូល នឹងត្រូវប៉ះក្រុមដែលបញ្ចប់ចំណាត់ថ្នាក់លេខ២ ក្នុងពូល ប៉ុន្ដែក្រុមទាំងនោះ មិនអាចប្រកួតជាមួយក្រុមណា ដែលស្ថិតក្នុងពូលជាមួយគ្នា កាលពីវគ្គចែកពូល និងស្ថិតក្នុងប្រទេសជាមួយគ្នាបានទេ ៕ 

ការចាប់ឆ្នោត នឹងធើ្វឡើងនៅថៃ្ងទី១១ ខាងមុខនេះ
ការចាប់ឆ្នោតកាលពីវគ្គចែកពូលកន្លងទៅ
ពានរង្វាន់ UEFA Champions League

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]