(ភ្នំពេញ)៖ តារាចម្រៀងប្រចាំផលិតកម្មថោន លោក កែវ វាសនា ថ្មីៗនេះ បានទទួលដំណឹងល្អថា ភរិយារបស់លោក កំពុងពរពោះកូនទី២នៅក្នុងផ្ទៃ ព្រមទាំងកំពុងទន្ទឹងរង់ចាំ តាមដានមើលថា កូននៅក្នុងផ្ទៃនោះ គឺជាកូនប្រុស ឬកូនស្រី ខណៈនេះដំណឹងដ៏ជាក់លាក់ បានប្រកាសច្បាស់ហើយថា ភរិយារបស់លោក កែវ វាសនា ពេលនេះកំពុងពរពោះ កូនស្រី ដែលលទ្ធផលមួយនេះ ធ្វើឲ្យក្រុមគ្រួសាររបស់លោក កែវ វាសនា មានភាពរីករាយ និងសប្បាយចិត្តជាខ្លាំង។

ថ្វីត្បិតតែលោក កែវ វាសនា មានភាពមមាញឹកនឹងការងារសិល្បៈក៏ពិតមែន ប៉ុន្តែគេសង្កេតឃើញថា លោកហាក់ចេះបែកចែកពេលវេលា ច្បាស់លាស់ណាស់ ក្នុងការមើលថែកូនប្រុស ព្រមទាំងយកចិត្តទុកដាក់យ៉ាងហ្មត់ចត់ ស្រឡាញ់ ថ្នាក់ថ្នម ទៅលើប្រពន្ធសំណព្វចិត្ត ដោយមិនឲ្យប្រពន្ធធ្វើការអ្វីធ្ងន់ធ្ងរ ក្រៅពីមុខរបររកស៊ី ជួញដូរឡើយ ក្រោយពេលដឹងថាប្រពន្ធ កំពុងមានទម្ងន់។

ភរិយារបស់ លោក កែវ វាសនា ក៏បានព្រលយនូវពាក្យសំដីថា «មានកូនប្រុសមួយ ស្រីមួយ ជីវិតពិតជាមានន័យណាស់ សំរាប់ខ្ញុំ»។

តាមរយៈសារខាងលើនេះ បង្ហាញយ៉ាងច្បាស់ថា កូននៅក្នុងផ្ទៃរបស់ភរិយាលោក កែវ វាសនា គឺជាកូនស្រី ដែលដំណឹងនេះធ្វើឲ្យ ក្រុមគ្រួសាររបស់ពួកគេសប្បាយចិត្តយ៉ាងខ្លាំង ស្ទើរតែរកពាក្យអ្វីនិយាយពុំត្រូវ ដោយសារនេះជាក្តីបំណងប្រាថ្នា ដ៏ធំបំផុតរបស់ពួកគេ។

គួរបញ្ជាក់ថា តារាចម្រៀង លោក កែវ វាសនា បច្ចុប្បន្ននេះ ទោះបីជាមិនសូវមានបទចម្រៀង ចេញជាញឹកញាប់ក្ដី ប៉ុន្ដែប្រជាប្រិយភាពរបស់លោក នៅតែមាន ដោយរាល់សកម្មភាពរបស់លោក តែងតែមានមិត្តៗ ទស្សនិកជនចាប់អារម្មណ៍ជានិច្ច ជាពិសេសទាក់ទងនឹងជីវិតឯកជនរបស់លោក ដោយសព្វថ្ងៃនេះ លោកកំពុងមានកូនប្រុស ដ៏គួរឲ្យស្រឡាញ់ម្នាក់ មានអាយុទើបតែបាន ១ខួបប៉ុណ្ណោះ៕

Status ដែលភរិយាលោកកែវ វាសនា បានបង្ហោះនៅលើហ្វេសប៊ុក
រូបភាព៖ លោក កែវ វាសនា ភរិយា និងកូនប្រុស
រូបភាព៖ លោក កែវ វាសនា ភរិយា និងកូនប្រុស
រូបភាព៖ លោក កែវ វាសនា ភរិយា និងកូនប្រុស
រូបភាព៖ លោក កែវ វាសនា និងភរិយា
រូបភាព៖ លោក កែវ វាសនា និងភរិយា

ប្រភព៖ Khmertalking

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

កែវ វាសនា