បាត់ដំបង ៖ មន្ទីរពេទ្យបង្អែក ស្រុកថ្មគោល ខេត្ដបាត់ដំបង បានទទួួលការរិះគន់យ៉ាងខ្លាំង ពីសំណាក់ប្រជាពលរដ្ឋ និងសាច់ញាតិជនរង គ្រោះថា មិនបានយក ចិត្ដទុកដាក់ ចំពោះអ្នក ជំងឺ ជាពិសេសអ្នកដែលត្រូវជួយសង្គ្រោះ បន្ទាន់ ពោលនៅពេលជនរងគ្រោះត្រូវបាន បញ្ជូនទៅកាន់មន្ទីរពេទ្យមួយនេះ បែរជាគ្រូ ពេទ្យឆ្លើយ ថា អត់មានប្រេងចាក់រថយន្ដ សម្រាប់ដឹកបញ្ជូនជនរងគ្រោះបន្ដទៀត ទៅ មន្ទីរពេទ្យខេត្ដ។

ការរិះគន់ពីសំណាក់ប្រជាពលរដ្ឋនិងសាច់ ញាតិអ្នកជំងឺទៅលើមន្ទីរពេទ្យបង្អែកស្រុកថ្មគោល បានកើតឡើងជាច្រើនលើកមកហើយ ប៉ុន្ដែសកម្មភាព របស់ក្រុម គ្រូពេទ្យ ទាំងនោះ នៅតែដដែល។ ការរិះគន់លើកនេះ បានកើត មានឡើង បន្ទាប់ពីជនរងគ្រោះម្នាក់ដែល ជួបគ្រោះថ្នាក់ចរាចររងរបួសធ្ងន់ បាក់ជើង ទាំងសងខាង ហើយបានស្លាប់នាពេលបន្ទាប់ មិនត្រូវបានក្រុមគ្រូពេទ្យបង្អែកស្រុកថ្មគោល ដែលមានរថយន្ដសង្គ្រោះបន្ទាន់រហូតទៅដល់ ពីរគ្រឿងមិនជួយដឹកជនរងគ្រោះទៅកាន់ មន្ទីរពេទ្យខេត្ដនោះទេ ដោយទុកឱ្យប្រពន្ធ ជនរងគ្រោះ ជួលរថយន្ដផ្សេងឱ្យដឹកជនរង គ្រោះ ។

យោងតាមប្រភពព័ត៌មានពីសាច់ញាតិ ជនរងគ្រោះបានឱ្យដឹងថា កាលពីវេលាម៉ោង ៧និង១៥នាទីយប់ថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ ២០១២ មានគ្រោះថ្នាក់ចរាចរមួយបានកើត ឡើងនៅមុខផ្សារថ្មគោល តាមបណ្ដោយផ្លូវ ជាតិលេខ៥ ស្ថិតក្នុងភូមិកសិកម្ម ឃុំតាពូង ស្រុកថ្មគោល ខេត្ដបាត់ដំបង បណ្ដាលឱ្យជន រងគ្រោះដែលជិះម៉ូតូម្នាក់ឯង បានរងរបួស ធ្ងន់ រហូតដល់ស្លាប់ បន្ទាប់ពីរថយន្ដមួយ គ្រឿងបានបុកមួយទំហឹងនោះ ។

ប្រភពព័ត៌មានពីសមត្ថកិច្ចដែលចុះទៅ វាស់វែងនៅកន្លែងកើតហេតុ បានឱ្យដឹងថា នៅវេលាម៉ោងកើតហេតុនោះ បុរសរងគ្រោះ ឈ្មោះចែវ ឡឹក អាយុ៤៨ឆ្នាំ រស់នៅភូមិ ពានសេះពីរ ឃុំគោកឃ្មុំ ស្រុកថ្មគោល ខណៈ កំពុងជិះម៉ូតូម៉ាកសេ១០០ ស៊េរីចាស់តែម្នាក់ ឯង ចេញពីផ្សារថ្មគោល ស្រាប់តែត្រូវរថយន្ដ ម៉ាកកាមរី ស៊េរី៩៥ ពណ៌ស្លែ ពាក់ស្លាកលេខ បាត់ដំបង 2A-3778 បើកបរតែម្នាក់ឯងក្នុង ទិសដៅពីខេត្ដបន្ទាយមានជ័យ ឆ្ពោះមកខេត្ដ បាត់ដំបង ស្រាប់តែដល់ចំណុចកើតហេតុក៏ បុកម៉ូតូជនរងគ្រោះ បណ្ដាលរងរបួសធ្ងន់ បាក់ជើងទាំងសងខាង ។

សមត្ថកិច្ចបានបញ្ជាក់ថា អ្នកបើករថយន្ដ មានឈ្មោះតាំង ឆេង ភេទប្រុស អាយុ៥៨ ឆ្នាំ រស់នៅភូមិកៀនសេះមួយ ឃុំគោកឃ្មុំ ស្រុកថ្មគោល ។
សមត្ថកិច្ចបាន បន្ដថា បន្ទាប់ពីមានគ្រោះ ថ្នាក់ចរាចរខាងលើនេះ ជនរងគ្រោះត្រូវបាន សាច់ញាតិរបស់ខ្លួន និងប្រជាពលរដ្ឋនៅក្បែរ កន្លែងកើតហេតុ បានជួយដឹក បញ្ជូនទៅកាន់ មន្ទីរពេទ្យបង្អែកស្រុក ពីព្រោះមានទីតាំង ជិត  ប៉ុន្ដែពេលដឹកជនរងគ្រោះទៅដល់មន្ទីរ ពេទ្យនោះ ស្រាប់តែគ្រូពេទ្យ បន្ទាប់ពីពិនិត្យ ឃើញថា រងរបួសធ្ងន់ពេក មិនអាចព្យាបាល បាន បានប្រាប់ឱ្យសាច់ញាតិជនរងគ្រោះជួល រថយន្ដដឹកជនរងគ្រោះទៅកាន់មន្ទីរពេទ្យ ខេត្ដ ខណៈដែលរថយន្ដជួយសង្គ្រោះចំនួន២ គ្រឿងបែរជាក្រុមគ្រូពេទ្យមិនបានជួយដឹក ទៅវិញ ។

រួចហើយប្រពន្ធនិងសាច់ញាតិជន រងគ្រោះក៏បានជួលរថយន្ដឈ្នួល ដឹកជនរង គ្រោះមកកាន់មន្ទីរពេទ្យបង្អែកខេត្ដបាត់ដំបង ប៉ុន្ដែត្រូវបានមន្ទីរពេទ្យឱ្យដឹកបន្ដទៅមន្ទីរ ពេទ្យ ព២ ។ ពេលជនរងគ្រោះបានដឹកទៅ ដល់មន្ទីរពេទ្យ ដោយមុខរបរធ្ងន់ពេក ជនរង គ្រោះក៏ដាច់ខ្យល់ស្លាប់តែម្ដងទៅកាលពីវេលាម៉ោង១២យប់ថ្ងៃទី៨ ខែវិច្ឆិកា ។
ទាក់ទិននិងករណីនេះ សាច់ញាតិជនរង គ្រោះនិងប្រជាពលរដ្ឋបានរិះគន់ ចំពោះក្រុម គ្រូពេទ្យនៅមន្ទីរពេទ្យបង្អែកស្រុកថ្មគោល ថា មិនបានយកចិត្ដទុកដាក់ ចំពោះអ្នកជំងឺ ជាពិសេសនោះ មានរថយន្ដជួយសង្គ្រោះ រហូតទៅដល់ពីរគ្រឿង ប៉ុន្ដែមិនបានជួយដឹក ជនរងគ្រោះទៅកាន់មន្ទីរពេទ្យខេត្ដ បែរជា ទុកឱ្យសាច់ញាតិជនរងគ្រោះ ជួលរថយន្ដ ឈ្នួលដឹកទៅវិញ ។

ចំពោះការចោទប្រកាន់និងរិះគន់ខាងលើ នេះ លោកពៅ សុហួន ប្រធានស្ដីទីមន្ទីរពេទ្យ បង្អែកស្រុកថ្មគោល បានប្រាប់មជ្ឈមណ្ឌល ព័ត៌មានដើមអម្ពិល តាមទូរស័ព្ទនៅ ព្រឹកថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១២ ដោយទទួល ស្គាល់ថា មានករណីនេះកើតឡើងមែន ប៉ុន្ដែ មូលហេតុដែលក្រុមគ្រូពេទ្យរបស់លោក មិនបានជួយដឹក ជនរងគ្រោះទៅកាន់មន្ទីរ ពេទ្យខេត្ដនោះ ដោយសារតែអ្នកបើករថយន្ដ សង្គ្រោះបន្ទាន់ម្នាក់ស្រវឹង មិនអាចបើកបាន រីឯអ្នកបើករថយន្ដសង្គ្រោះបន្ទាន់ម្នាក់ទៀត មានជំងឺ ។ ម្យ៉ាងវិញទៀត ប្រធានស្ដីទីមន្ទីរ ពេទ្យបង្អែកខាងលើ បានលើកឡើងថា មូល ហេតុមួយទៀតនោះ គឺរថយន្ដអត់មាន ប្រេង ។

គួរកត់សម្គាល់ថា ការរិះគន់ជាច្រើនពី សំណាក់ប្រជាពលរដ្ឋ ទៅលើក្រុមគ្រូពេទ្យ មួយចំនួនតូច តែងតែកើតមានឡើងជាហូរហែ ចំពោះការមិនទទួលខុស ត្រូវនិងមិនគោរព ទៅតាមវិជ្ជាជីវៈរបស់ខ្លួន ហើយគ្រូពេទ្យខ្លះ ដែលមិនបានរៀនសូត្រទទួលសញ្ញាបត្រ ត្រឹមត្រូវ ពោលគ្រាន់តែរៀនចេះតពីឪពុក ម្ដាយរបស់ខ្លួន បានទៅព្យាបាលអ្នកជំងឺអ្នក ប្រថុយប្រថាននិងបណ្ដាលឱ្យអ្នកជំងឺស្លាប់ មិនតិចនោះឡើយ ៕

ដោយ៖ ដើមអម្ពិល

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]