ភ្នំពេញ៖ កូនប្រុសទាំង៣ របស់ ព្រាប សុវត្ថិ កំពុងតែទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង ពីសំណាក់យុវវ័យ ដោយសារតែ រូបរាងដ៏ស្រស់សង្ហារបស់ពួកគេ។

ប៉ុន្តែមួយរយៈចុងក្រោយនេះ ក៏មានជនឆ្លៀតឱកាស បានប្រើប្រាស់ រូបថតរបស់ពួកគេ ដាក់ក្នុងបទចម្រៀង នៅបណ្តាញសង្គម Youtube ដើម្បីឲ្យគេចុចទស្សនាឲ្យបានច្រើន។ ក្នុងនោះដែរ ក៏ធ្លាប់មានបទចម្រៀងមួយបទ ដែលដាក់រូបលោក សុវត្ថិ មុនីវណ្ណ ដែលបានធ្វើឲ្យបទនោះ មានអ្នកចុចស្តាប់ ១លានដងឯណោះ។

លើកនេះ មិនខុសពីលើកមុនផងដែរ ដែលមានគេ យករូបថត លោក សុវត្ថិ មុនីនាគ ក្នុងបទចម្រៀង «ធ្វើខ្លាំងធ្វើអី បើខ្វះគេមិនបាន»។ ក្រោយពីបាន ឃើញភ្លាម ផេកPreab Sovath Family ក៏បានច្រានចោលភ្លែត ដោយសរសេរសារយ៉ាងវែង។

គួរបញ្ជាក់ផងដែរថា កូនប្រុសទាំង៣ របស់ លោក ព្រាប សុវត្ថិ ជិតចេញ វីដេអូចម្រៀងពិតមែន តែមិនមែនបទមួយចំនួន ដែលគេយករូបថតពួកគេ ទៅដាក់នោះទេ៕

តោះអានសារខាងក្រោម៖ 

ក្រុមគ្រួសាររបស់ ព្រាប សុវត្ថិ
សាររបស់ ផេកហ្វេសប៊ុក Preab Sovath Family

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ព្រាប សុវត្ថិ