ឥណ្ឌូនេស៊ី៖ ប្រទេសឥណ្ឌូនេស៊ីត្រូវបានគេទទួលស្គាល់ថាជាប្រទេសមួយដែលមានការរីកចម្រើនខ្លាំងខាងផ្នែកទេសចរណ៍ ព្រោះប្រទេសមួយនេះសម្បូរទៅដោយកោះដែលមានសម្រស់ស្រស់ស្អាតបំផុត ហើយនិងទីក្រុងដែលមានសោភណ្ឌភាពគួរឲ្យចង់រស់នៅផងដែរ។ ជារៀងរាល់ឆ្នាំ ប្រទេសមួយនេះតែងតែកើបប្រាក់បានរាប់ពាន់លានដុល្លារពីកំណើនភ្ញៀវទេសចរដែលធ្វើដំណើរទៅទស្សនានៅក្នុងប្រទេសដ៏ស្រស់ស្អាតមួយនេះ។

ព្រោះតែកំណើននៃភ្ញៀវទេសចរទៅទស្សនានៅក្នុងប្រទេសមួយនេះ ហើយនិងរូបភាពដែលភ្ញៀវទេសចរបានចែករំលែកនៅតាមបណ្តាញសង្គម ទើបក្រុមហ៊ុនទស្សនាវដ្តីដ៏ល្បីល្បាញ Conde Nast Traveler បានធ្វើការស្រង់ស្ថិតិ ហើយឈានទៅដល់ការសម្រេចចេញនូវទិន្នន័យផ្លូវការមួយថា ទីក្រុង Jakarta គឺជាទីក្រុងមួយជាប់ចំណាត់ថ្នាក់លេខ ៧ ក្នុងចំណោមទីក្រុងទាំង ១០ នៅលើពិភពលោកដែលទាក់ទាញភ្ញៀវទេសចរច្រើនជាងគេ និងមានភ្ញៀវទេសចរចែកចាយរូបភាពច្រើនជាងគេនៅលើបណ្ដាញសង្គមផងដែរ។

ដើម្បីឲ្យប្រិយមិត្តបានជ្រាបកាន់តែច្បាស់ថា តើទីក្រុងទាំង ១០នោះមានទីក្រុងណាខ្លះ ហើយនិងមានភាពស្រស់ស្អាតយ៉ាងណានោះ តោះតាមដានទស្សនាទាំងអស់គ្នា៖

១. ទីក្រុង New York សហរដ្ឋអាមេរិក

រូបភាពពិតរបស់ទីក្រុង New York

២.ទីក្រុង Moscow ប្រទេសរុស្ស៊ី

រូបភាពពិតរបស់ទីក្រុង Moscow

៣.ទីក្រុង London ចក្រភពអង់គ្លេស 

រូបភាពពិតរបស់ទីក្រុង London

៤.ទីក្រុង São Paulo ប្រទេស ប្រេស៊ីល

រូបភាពពិតរបស់ទីក្រុង São Paulo

៥.ទីក្រុង Paris ប្រទេស បារាំង

រូបភាពពិតរបស់ទីក្រុង Paris

៦.ទីក្រុង Los Angeles សហរដ្ឋអាមេរិក

រូបភាពពិតរបស់ទីក្រុង Los Angeles

៧.ទីក្រុង St. Petersburg ប្រទេស រុស្ស៊ី

រូបភាពពិតរបស់ទីក្រុង St. Petersburg

៨.ទីក្រុង Jakarta ប្រទេស ឥណ្ឌូនេស៊ី

រូបភាពពិតរបស់ទីក្រុង Jakarta

៩.ទីក្រុង Istanbul ប្រទេស តួកគី

រូបភាពពិតរបស់ទីក្រុង Istanbul

១០.ទីក្រុង Barcelona ប្រទេស អេស្ប៉ាញ

រូបភាពពិតរបស់ទីក្រុង Barcelona

តើនៅក្នុងចំណោមទីក្រុងទាំង ១០ នេះ ប្រិយមិត្តចាប់អារម្មណ៍ និងចង់ធ្វើដំណើរកម្សាន្តទៅកាន់ទីក្រុងមួយណាជាងគេដែរ?

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]