អត្ថបទមុនៗអ្នកបានដឹងរួចមកហើយ អំពីអត្ថប្រយោជន៍របស់ទឹកសណ្តែកសម្រាប់សុខភាពរាងកាយ និងសុខភាពសម្រស់ដោយការទទួលទានវាជាប្រចាំ។ នៅក្នុងទឹកសណ្តែកពិតជាសម្បូរទៅដោយសារធាតុ និងវីតាមីនយ៉ាងច្រើនសម្រាប់ជំនួយសុខភាព និងរូបសម្រស់ពីផ្នែកខាងក្នុងបានយ៉ាងមានប្រសិទ្ធភាព។ តែអ្នកប្រហែលជាមិនបានដឹងទេថា ទឹកសណ្តែកក៏អាចយកមកធ្វើជារូបមន្តថែរក្សាសម្រស់បានផងដែរ ដូចជាសម្រាប់សុខភាពសសៃសក់ ស្បែកមុខ និងស្បែកដងខ្លួន បានដោយប្រើវិធីងាយៗ។

នៅចាំអីទៀត! មកតាមដានទាំងអស់គ្នាតែម្តងទៅថាវិធីអនុវត្តមានអ្វីខ្លះ៖

នៅក្នុងទឹកសណ្តែកពិតជាសម្បូរទៅដោយសារធាតុ និងវីតាមីនយ៉ាងច្រើនសម្រាប់ជំនួយសុខភាព និងរូបសម្រស់ពីផ្នែកខាងក្នុងបានយ៉ាងមានប្រសិទ្ធភាព

# សម្រាប់សសៃសក់

ទឹកសណ្តែកសម្បូរទៅដោយជាតិប្រូតេអ៊ីន ជាតិដែក កាល់ស្យូម ជាតិកាកសសៃ អាស៊ីតហ្វូលិក (Folic Acid) វីតាមីនB និងប៉ូតាស្យូមដែលមានប្រយោជន៍ចំពោះសុខភាពសសៃសក់។ ប្រសិនជាអ្នកទទួលទានទឹកសណ្តែកជាប្រចាំសក់របស់អ្នកនឹងដុះលូតលាស់ល្អ សសៃសក់រឹងមាំ និងមិនងាយជ្រុះផងដែរ។ កាន់តែពិសេសនោះ អ្នកក៏អាចយកទឹកសណ្តែកមកថែរក្សាសសៃសក់ផ្ទាល់ផងដែរ។ 

ការអនុវត្ត៖ ងាយៗដោយគ្រាន់តែពេលអ្នកកក់សក់រួចនៅសើមតិចៗ រួចយកទឹកសណ្តែកមកលាបសព្វសសៃសក់ ឬចុងសក់អ្នកដូចជាក្រែមបន្ទន់សក់ក៏បាន។ អនុវត្តបែបនេះជាប្រចាំសក់របស់អ្នកមិនត្រឹមតែរឹងមាំ អស់បញ្ហាជ្រុះសក់នោះទេ ថែមទាំងធ្វើឱ្យសក់ទន់ភ្លឺរលោងដូចសសៃសូត្រផងដែរ។

ងាយៗដោយគ្រាន់តែពេលអ្នកកក់សក់រួចនៅសើមតិចៗ រួចយកទឹកសណ្តែកមកលាបសព្វសសៃសក់ ឬចុងសក់អ្នកដូចជាក្រែមបន្ទន់សក់ក៏បាន

# សម្រាប់ស្បែកមុខ

វីតាមីន E រួមជាមួយនឹងសារធាតុប្រឆាំងអុកស៊ីតកម្មដែលមាននៅក្នុងទឹកសណ្តែក អាចជួយផលិតកោសិកាស្បែកថ្មី ជម្រុះកោសិកាចាស់ដែលងាប់ចេញ ធ្វើឱ្យមុខទន់ ស ភ្លឺ ម៉ដ្ឋ រលោងក្មេងខ្ចី មានសំណើម ជាពិសេសបំបាត់ស្នាមមុន ស្នាមខ្មៅ និងអស់បញ្ហាស្នាមជ្រីវជ្រួញបានផងដែរ។

ការអនុវត្ត៖

វិធីទី១៖ ងាយៗដោយគ្រាន់តែអ្នកយកសម្លីផ្តិតទឹកសណ្តែក ហើយយកមកជូតឱ្យសព្វផ្ទៃមុខ និង-ក រួចទុកចោល ២០នាទីចាំលាងទឹកចេញជាការស្រេច។

ងាយៗដោយគ្រាន់តែអ្នកយកសម្លីផ្តិតទឹកសណ្តែក រួចជូតឱ្យសព្វផ្ទៃមុខទុកចោល ២០នាទីចាំលាងទឹកចេញជាការស្រេច

វិធីទី២៖ រកកូនកន្សែងស្អាតមួយ មកជ្រលក់ទឹកសណ្តែកឱ្យជោគ១នាទី  រួចយកមកគ្របផ្ទៃមុខឱ្យបាន​៣នាទី  ចាំលាងទឹកចេញជាមួយទឹកត្រជាក់។

ជ្រើសយកវិធីទាំងពីរនេះ មកអនុវត្តជាប្រចាំ ៣ដងក្នុងមួយសប្តាហ៍អ្នកនឹងឃើញពីភាពប្រែប្រួលស្រស់ស្អាតស្ទើរតែស្មានមិនដល់។

រកកូនកន្សែងស្អាតមួយ មកជ្រលក់ទឹកសណ្តែកឱ្យជោគ រួចយកមកគ្របផ្ទៃមុខ ទុកចោលឱ្យបានយ៉ាងហោច ២០នាទីចាំលាងទឹកចេញ

# សម្រាប់ស្បែកដងខ្លួន

មិនខុសពីការប្រើប្រាស់សម្រាប់ផ្ទៃមុខ អ្នកក៏អាចយកទឹកសណ្តែកលាបលើ ស្បែកដងខ្លួនក៏បានដែរ ដើម្បីជួយធ្វើឱ្យស្បែករបស់អ្នកមានសំណើម ទន់រលោង ស្រស់ស្អាត។ ដើម្បីឱ្យកាន់តែមានប្រសិទ្ធភាពអ្នកក៏អាចទទួលទានទឹកសណ្តែកបន្ថែម ឬប្រើប្រាស់ផលិតផលដែលមានដាក់លក់នៅទីផ្សារមានធាតុផ្សំពីទឹកសណ្តែក។

ដើម្បីឱ្យកាន់តែមានប្រសិទ្ធភាពអ្នកក៏អាចទទួលទានទឹកសណ្តែកបន្ថែម ឬប្រើប្រាស់ផលិតផលដែលមានដាក់លក់នៅទីផ្សារមានធាតុផ្សំពីទឹកសណ្តែក

វិធីម្យ៉ាងទៀតអ្នកក៏អាចធ្វើស្ក្រាប់ដុសខ្លួន ជម្រុះកោសិកាស្បែកចាស់ៗចេញ ហើយធ្វើឱ្យស្បែកមុខ ទន់ សរលោងផងដែរដោយវិធីងាយៗផងដែរ។

ការអនុវត្ត៖ ដោយគ្រាន់តែលាយទឹកសណ្តែក ប្រេងអូលីវ និងស្ករសបញ្ចូលគ្នាក្នុងបរិមាណសមល្មម រួចសឹមលាបលើផ្ទៃមុន និងស្បែកដងខ្លួនឱ្យសព្វទុកចោលប្រមាណជា ២ ទៅ៣នាទីចាំលាងចេញជាមួយទឹកត្រជាក់ជាការស្រេច។

គ្រាន់តែលាយទឹកសណ្តែក ប្រេងអូលីវ និងស្ករសបញ្ចូលគ្នាក្នុងបរិមាណសមល្មម
ដោយគ្រាន់តែលាយទឹកសណ្តែក ប្រេងអូលីវ និងស្ករសបញ្ចូលគ្នាក្នុងបរិមាណសមល្មម រួចសឹមលាបលើផ្ទៃមុន និងស្បែកដងខ្លួនឱ្យសព្វទុកចោលប្រមាណជា ២ ទៅ៣នាទីចាំលាងចេញជាមួយទឹកត្រជាក់ជាការស្រេច

** ចំណាំ

អ្នកអាចធ្វើទឹកសណ្តែកដោយវិធីងាយៗបានដោយគ្រាន់តែទិញសណ្តែកសៀង (បកសម្បករួច) ពីផ្សារមក យកមកលាងទឹកឱ្យស្អាត រួចយកមកត្រាំទឹកឱ្យរាងទន់បន្តិច។ សឹមយកកិន ឬក្រឡុក ហើយច្រោះយកតែទឹកមកប្រើការ។

- សម្រាប់ទទួលទានអ្នកត្រូវយកទឹកសណ្តែកស្រស់ៗនេះមកដាំឱ្យពុះសិន ទើបអាចយកមកទទួលទានបាន ដោយអ្នកអាចដាក់ស្ករសបង្កើនរសជាតិបន្ថែមបាន។ រួចអ្នកអាចយកមកទទួលទានបានទាំងនៅក្តៅឧណ្ហៗ និងពេលត្រជាក់។

- សម្រាប់ថែរក្សាសម្រស់អ្នកអាចយកទឹកសណ្តែកស្រស់ៗក៏បាន ឬយកទឹកសណ្តែកដែលឆ្អិនស្រាប់ក៏បាន៕

ម្យ៉ាងវិញទៀតប្រសិនជាពីបាកធ្វើ ឬមានការលំបាកដោយសារមិនមានពេលវេលាធ្វើគ្រប់គ្រាន់ អ្នកក៏អាចទិញទឹកសណ្តែកពិទីផ្សារបានផងដែរ យកល្អធ្វើដោយខ្លួនឯងជាវិធីល្អបំផុត៕ 

អ្នកអាចធ្វើទឹកសណ្តែកដោយវិធីងាយៗបានដោយគ្រាន់តែទិញសណ្តែកសៀង (បកសម្បករួច) ពីផ្សារមក យកមកលាងទឹកឱ្យស្អាត រួចយកមកត្រាំទឹកឱ្យរាងទន់បន្តិច។ សឹមយកកិន ឬក្រឡុក ហើយច្រោះយកតែទឹកមកប្រើការ
សម្រាប់ទទួលទានអ្នកត្រូវយកទឹកសណ្តែកស្រស់ៗនេះមកដាំឱ្យពុះសិន ទើបអាចយកមកទទួលទានបាន ដោយអ្នកអាចដាក់ស្ករសបង្កើនរសជាតិបន្ថែមបាន។ រួចអ្នកអាចយកមកទទួលទានបានទាំងនៅក្តៅឧណ្ហៗ និងពេលត្រជាក់

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]