ភ្នំពេញ៖ អតីតតារាចម្រៀងប្រុសល្បីឈ្មោះ កាលពី១០ឆ្នាំមុនលោក ឃុំ ប៉ុណ្ណាដែត ចាប់តាំងពី រៀបការសាងគ្រួសារ ជាមួយនឹងតារាចម្រៀងស្រីអ្នកនាង យក់ ថិតរដ្ឋា មក គេសង្កេតឃើញថា លោកបានផ្តាច់ខ្លួនស្ទើរតែទាំងស្រុងចេញពីវិស័យសិល្បៈ ដោយនៅតែភរិយាតែប៉ុណ្ណោះ ដែលនៅបន្តនៅក្នុងវិស័យនេះ។

ប៉ុន្តែមិនថាយ៉ាងណា ថ្មីៗនេះ ក៏ស្រាប់តែអ្នកគាំទ្រចាប់អារម្មណ៍ឃើញថា តារាទាំងពីរដួងនេះ ហាក់បីដូចជាបង្ហើបពីសកម្មភាពមួយចំនួន ដែលបង្ហាញថាអ្នកទាំងពីរ កំពុងតែចាប់ដៃគ្នាថតខ្សែភាពយន្តថ្មីមួយ ចំណងជើងថា «ចិញ្ចៀនខ្មោច» ដែលមានតារាកំប្លែងនាយ ពាក់មី ជាអ្នកដឹកនាំដោយផ្ទាល់ផងដែរ។

សកម្មភាព យក់ ថិតរដ្ឋា និង ឃុំ ប៉ុណ្ណាដែត កំពុងថតខ្សែភាពយន្តថ្មី

យ៉ាងណាមិញ គួររំឮកផងដែរថា លោកឃុំ ប៉ុណ្ណាដែត និងអ្នកនាង យក់ ថិតរដ្ឋា ធ្លាប់ចាប់ដៃគ្នាសម្តែងក្នុងខ្សែភាពយន្តខ្មោច ដ៏ល្បីកក្រើកមួយកាលពី១០ឆ្នាំមុន គឺរឿង«ខ្មោចនាងភូមរី» ដោយកាលនោះ ខ្សែភាពយន្តមួយនេះ ទទួលបានការគាំទ្រខ្លាំងមែនទែន ពីសំណាក់ទស្សនិកជន។

ដោយឡែក សម្រាប់ខ្សែភាពយន្តថ្មី«ចិញ្ចៀនខ្មោច» ដែលកំពុងដំណើរការ ថតក្នុងឆ្នាំ២០១៧នេះផងដែរ ទស្សនិកជនក៏កំពុងតែរង់ចាំមើល ថាតើមានភាពព្រឺព្រួចល្អមើលជក់ចិត្តដិតអារម្មណ៍ ដូចជាខ្សែភាពយន្តមុនៗ របស់អ្នកទាំងពីរដែរឬយ៉ាងណានោះ៕    

សកម្មភាព យក់ ថិតរដ្ឋា និង ឃុំ ប៉ុណ្ណាដែត កំពុងថតខ្សែភាពយន្តថ្មី
សកម្មភាព យក់ ថិតរដ្ឋា និង ឃុំ ប៉ុណ្ណាដែត កំពុងថតខ្សែភាពយន្តថ្មី
សកម្មភាព យក់ ថិតរដ្ឋា និង ឃុំ ប៉ុណ្ណាដែត កំពុងថតខ្សែភាពយន្តថ្មី
សកម្មភាព យក់ ថិតរដ្ឋា និង ឃុំ ប៉ុណ្ណាដែត កំពុងថតខ្សែភាពយន្តថ្មី
សកម្មភាព យក់ ថិតរដ្ឋា និង ឃុំ ប៉ុណ្ណាដែត កំពុងថតខ្សែភាពយន្តថ្មី
សកម្មភាព យក់ ថិតរដ្ឋា និង ឃុំ ប៉ុណ្ណាដែត កំពុងថតខ្សែភាពយន្តថ្មី
សកម្មភាព យក់ ថិតរដ្ឋា និង ឃុំ ប៉ុណ្ណាដែត កំពុងថតខ្សែភាពយន្តថ្មី
សកម្មភាព យក់ ថិតរដ្ឋា និង ឃុំ ប៉ុណ្ណាដែត កំពុងថតខ្សែភាពយន្តថ្មី
សកម្មភាព យក់ ថិតរដ្ឋា និង ឃុំ ប៉ុណ្ណាដែត កំពុងថតខ្សែភាពយន្តថ្មី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ឃុំ ប៉ុណ្ណាដែត