ភ្នំពេញ៖ កុមារី ឃុយ ម៉ីហៀង ដែលប្រិយមិត្តបាន ស្គាល់រូបនាង តាមរយៈការប្រលងចម្រៀង លំដាប់ថ្នាក់ពិភពលោក The Voice Kid Cambodia រដូវកាលទីមួយ ពេលនេះហាក់ មានភាពកាក់កប ក្នុងការងារសិល្បៈច្រើន។

ជាពិសេសនោះ គឺតែងតែសង្កេតឃើញថា ម៉ីហៀង ត្រូវបានកម្មវិធីតន្ត្រីធំៗ មួយចំនួនហៅនាង ទៅសម្តែងជារឿយៗ។

ជាក់ស្តែង នាពេលប៉ុន្មានថ្ងៃមុននេះ ប្អូនស្រី ម៉ីហៀង ត្រូវបានកម្មវិធីមួយ ហៅនាងទៅចម្រៀង ទៅទូរទស្សន៍រស្មីហង្សមាស។ ហើយអ្វីដែលកាន់តែគួរឲ្យចាប់អាម្មណ៍នោះ ម៉ីហៀង ស្ទើរតែធ្វើឲ្យទស្សនិកជន ស្រក់ទឹកភ្នែកតាមនាងទៅហើយ ពេលដែលនាងច្រៀងចម្រៀងមួយបទ មានចំណងជើងថា «មាតាដៃមួយ»

យ៉ាងណាមិញ ម៉ីហៀងច្រៀងចម្រៀងមួយបទនេះ ពិតជាពិរោះមែនទែនដែលធ្វើ ឲ្យអ្នកគាំទ្ររបស់នាង កាន់តែចូលចិត្តនាងបន្ថែមទៀត៕ 

កុមារី ឃុយ ម៉ីហៀង
កុមារី ឃុយ ម៉ីហៀង
កុមារី ឃុយ ម៉ីហៀង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ឃុយ ម៉ីហៀង