របៀបនៅក្នុងការធ្វើសេរ៉ូមសម្រាប់ព្យាបាលជំងឺផ្តាសាយធម្មតាតាមបែបធម្មជាតិ និងគ្រឿងផ្សំដែលមានស្រាប់ដោយមិនចាំបាច់ចំណាយលុយច្រើន ហើយថែមទាំងមិនផ្តល់ផលប៉ះពាល់ដល់សុខភាពទៀតផង។

ហើយនៅក្នុងការធ្វើសេរ៉ូមនេះផងដែរ យើងក៏មានការលាយផ្សំពីការ៉ុត ព្រោះវាមានសារធាតុបំប៉នដ៏ល្អឥតខ្ចោះ និងត្រូវបានគេយកវាទៅប្រើសម្រាប់ការរៀបចំរូបមន្តដែលមានគុណភាពតាមបែបធម្មជាតិទៀតផង។ 

រូបភាពតំណាង

ហេតុនេះចូរអានវិធីសាស្ត្រក្នុងការធ្វើសេរ៉ូមព្យាបាលបញ្ហាជំងឺផ្តាសាយ ក៏ដូចជាអត្ថប្រយោជន៍ចំពោះសុខភាពមួយចំនួនទៀតដូចខាងក្រោម។

#វិធីសាស្ត្រក្នុងការធ្វើសេរ៉ូមព្យាបាលបញ្ហាជំងឺផ្តាសាយធម្មតា

គ្រឿងផ្សំរួមមាន

• ការ៉ុតចំនួន៥ ទៅ៦ផ្លែ(ធំ)

• ក្រូចឆ្មារចំនួន ១ផ្លែ (ច្របាច់យកទឹក)

• ទឹកឃ្មុំធម្មជាតិចំនួន ៤ទៅ៥ស្លាបព្រាបាយ

របៀបធ្វើ

១.យកការ៉ុត៥ ទៅ៦ផ្លែមកហាន់ជាចំណិតតូចៗ បន្ទាប់មកយកវាទៅស្ងោរ ដោយដាក់ទឹកល្មមមិនច្រើនពេក ហើយស្ងោររយៈពេល២ ទៅ៣នាទីរហូតដល់វាទន់ ឬជ្រាយ រួចទុកវាឲ្យត្រជាក់។

២.កូរការ៉ុតដែលស្ងោររួចនោះឲ្យវាបែក ហើយម៉ត់បន្ទាប់មកដាក់ទឹកក្រូចឆ្មារ និងទឹកឃ្មុំចូល។ ចុងក្រោយលាយវាចូលគ្នាឲ្យសព្វ ទុកវានៅក្នុងកន្លែងបិតជិត និងមានអនាម័យល្អ។

វិធីប្រើ ទទួលទានសេរ៉ូមនេះជារៀងរាល់ថ្ងៃរហូតដល់រោគសញ្ញានៃជំងឺនេះជាសះស្បើយ។

រូបភាពតំណាង

#អត្ថប្រយោជន៍នៃការទទួលទានសេរ៉ូមនេះក្រៅពីប្រយុទ្ធប្រឆាំងទៅនឹងជំងឺផ្តាសាយរួមមាន

• វាជួយដោះស្រាយជាមួយនឹងការឈឺចាប់ និងការរលាកនៅសន្លាក់ ជាលិកាសាច់ដុំ និងនៅក្នុងឆ្អឹងផងដែរ

• ប្រយុទ្ធប្រឆាំងទៅនឹបញ្ហាតានតឹងអារម្មណ៍ និងការថប់អារម្មណ៍

• វាជួយបង្កើនថាមពលពីព្រោះដោយសារតែវីតាមីន និងសារធាតុរ៉ែដូចជាផូស័្វរ និងប៉ូតាស្យូម

• ជួយដោះស្រាយបញ្ហាក្រពះពោះវៀន ការច្រាលអាស៊ីត និងឆ្អល់ចុងដង្ហើមជាដើម

ចំណាំ៖ ប្រសិនបើអ្នកមានជំងឺទឹកនោមផ្អែម ឬប្រើប្រាស់ថ្នាំបញ្ចុះទឹកនោម (diuretic) នោះវានឹងជួយបង្កើនប្រសិទ្ធភាព៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]