ភ្នំពេញ៖ អតីតបេក្ខភាព The Voice Cambodia រដូវកាលទីមួយ ហើយក៏ជាតារាចម្រៀង ដ៏មានប្រជាប្រិយភាព ប្រចាំផលិតកម្មរស្មីហង្សមាស កញ្ញា បាន មុន្នីល័ក្ខ កំពុងតែមានភាព មមាញឹកខ្លាំងក្នុង ការងារសិល្បៈ និងមុខជំនួញរកស៊ីផ្ទាល់ខ្លួនរបស់នាង។

ជាក់ស្តែង នាពេលថ្មីៗនេះ កញ្ញា បាន មុន្នីល័ក្ខ បានអង្រួនអារម្មណ៍ អ្នកគាំទ្ររបស់នាងយ៉ាងខ្លាំង ដោយរូបនាង បានយកបទចម្រៀងមួយបទ មានចំណងជើងថា «ផ្គរលាន់ប៉ៃលិន» មកCoverចម្រៀងម្តងទៀត ដោយបង្ហោះក្នុង បណ្តាញសង្គមយូធូប។

ម្យ៉ាងវិញទៀត បទចម្រៀងមួយបទនេះ គឺជាបទដែលនាងធ្លាប់ យកទៅប្រកួត កម្មវិធី The Voice Cambodia រដូវកាលទីមួយ។ ហើយទាំងនេះ បានបង្ហាញឲ្យអ្នកគាំទ្រ របស់នាងឃើញថា តារាចម្រៀងរូបនេះ ពិតជាមានការផ្លាស់ប្តូរសម្លេង គួរឲ្យកត់សម្គាល់ ព្រោះថានៅពេលនេះ នាងអាចច្រៀងចម្រៀងមួយបទនេះ បានយ៉ាងល្អនិងពិរោះខ្លាំងមែនទែន៕

ចង់ដឹងថាកញ្ញា បាន មុន្នីល័ក្ខ Coverបទនេះ ពិរោះយ៉ាងណានោះ ទស្សនាវីដេអូខាងក្រោម៖ 

កញ្ញា បាន មុន្នីល័ក្ខ
កញ្ញា បាន មុន្នីល័ក្ខ
កញ្ញា បាន មុន្នីល័ក្ខ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

បាន មុន្នីល័ក្ខ