បរទេស៖ មនុស្សម្នាជាច្រើនពិតជាមានការភ្ញាក់ផ្អើល ក៏ដូចជាមានការកោតសរសើរយ៉ាងខ្លាំងចំពោះសមត្ថភាពដ៏អស្ចារ្យរបស់ក្មេងប្រុសជនជាតិចិន Wang Pok Lo ដែលមានវ័យទើបតែ ១៣ឆ្នាំប៉ុណ្ណោះ តែគេអាចធ្វើឲ្យមជ្ឈដ្ឋានសិក្សាមានការកក្រើកជាខ្លាំង។

គេនៅចាំបានថានៅវ័យទើបតែ ២ឆ្នាំ Wang Pok Lo បានធ្វើឲ្យមហាជនមានការភ្ញាក់ផ្អើលរួចទៅហើយ ព្រោះតែសមត្ថភាពបូកលេខយ៉ាងស្ទាត់ជំនាញរបស់គេ។ ហើយអ្វីដែលកាន់តែពិសេសទៅទៀតនោះគឺ នៅក្នុងវ័យ ១២ឆ្នាំ Wang Pok Lo បានប្រលងជាប់ផ្នែកគណិតវិទ្យាកម្រិតខ្ពស់ ដោយគេគ្រាន់តែចំណាយពេលសិក្សាតាមបណ្តាញអ៊ីនធើណេតនៅផ្ទះតែប៉ុណ្ណោះ។

សកម្មភាពរបស់ Wang Pok Lo នៅក្នុងថ្នាក់រៀន

ដោយយោងទៅតាមប្រភពបានរៀបរាប់ឲ្យយើងបានដឹងបន្ថែមទៀតថា ក្រោយពីឃើញសមត្ថភាពដ៏ល្អរបស់កុមាររូបនេះ មនុស្សមួយចំនួនបានពន្លយពាក្យបែបលេងសើចថា ប្រហែលជាម្តាយរបស់គេទទួលទានម៉ាស៊ីនគិតលេខ នៅពេលដែលគាត់ពពោះហើយមើលទៅ ទើបបានជាកូនកើតមកមានសមត្ថភាពខ្លាំងខាងផ្នែកគណិតវិទ្យាបែបនេះ។

សកម្មភាពរបស់ Wang Pok Lo នៅក្នុងថ្នាក់រៀន

បើទោះបីវាជាពាក្យបែបនិយាយផ្តោះផ្តងក៏ដោយចុះ តែអ្វីដែលជាការពិតមិនអាចបំភ្លេចបាននោះគឺ ឥឡូវនេះ Wang Pok Lo កំពុងតែបន្តការសិក្សារបស់ខ្លួនលើផ្នែកគណិតវិទ្យានៅក្នុងវិទ្យាល័យ Queensferry ដែលមានទីតាំងស្ថិតនៅក្នុងក្រុង Edinburgh នៃប្រទេសស្កុតឡែន។ ម្យ៉ាងវិញទៀត រូបគេក៏កំពុងតែគ្រោងដាក់ពាក្យចូលសិក្សាថ្នាក់អនុបណ្ឌិតផ្នែកវិទ្យាសាស្រ្តក្នុងមុខជំនាញស្ថិតិ និងវេជ្ជសាស្រ្ត នៅសាកលវិទ្យាល័យ Sheffield ដែលមានទីតាំងស្ថិតនៅក្នុងចក្រភពអង់គ្លេសផងដែរ។

ជាការពិតទៅ ជំនាញក្នុងការចងចាំរបស់ Wang Pok Lo គឺដំណើរការបានល្អខ្លាំង តាំងពីក្មេងមកម្លេះ ដោយរូបគេអាចសូត្រកំណាព្យចិនជាច្រើនឲ្យគ្រួសាររបស់គេស្តាប់។ នៅពេលដែលឪពុកម្តាយ Wang Pok Lo បានឃើញកូនមានទេពកោសល្យខ្ពស់ផ្នែកសិក្សាបែបនេះ គាត់ក៏ជំរុញឲ្យគេសិក្សាតាមតែអ្វីដែលគេចង់ រហូតដល់គេទទួលបានផ្លែផ្កាដ៏ល្អស្រស់បំព្រងបែបនេះ។

រូបភាពរបស់ Wang Pok Lo កាលពីគេនៅក្មេង

បន្ទាប់ពីឃើញលទ្ធផលរបស់កុមារមួយរូបនេះហើយ មនុស្សមួយចំនួនបាននិយាយថា មនុស្សដែលមានប្រភេទឈាមវៃឆ្លាតជាងគេ គឺជាក្រុមមនុស្សដែលរស់នៅប៉ែកអាស៊ីនេះឯង៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]