ភ្នំពេញ៖ តារាចម្រៀងប្រុស ប្រចាំផលិតកម្មរស្មីហង្សមាស លោក ឆន សុវណ្ណរាជ កំពុងតែមាន ប្រជាប្រិយភាពបន្ថែមទៀត ស្របពេលលោក បានគ្រងតំណែងជាតួឯក ប្រុសក្នុងរឿងភាគមួយដ៏ល្បី។

ទន្ទឹមនឹងនេះផងដែរ នាព្រឹកមិញនេះ ស្រាប់តែតារាប្រុសរូបនេះ បានបង្ហោះរូបជាច្រើនសន្លឹក ដោយភ្ជាប់ជាមួយCaption ដ៏គួឲ្យភ្ញាក់ផ្អើលថា៖ “អរុណសួស្តីបាទ ថ្ងៃនេះខ្ញុំបាទនិងក្រុមការងារជាច្រើនអ្នកតំណាងឲ្យប្រទេសកម្ពុជាចេញដំណើរទៅចូលរួមសម្តែងក្នុងកម្មវិធីមហោស្រពតន្រ្តីចម្រៀងអាស៊ាននៅប្រទេសចិន នេះគឺជាកិត្តិយសមួយដ៏ពិសេសសំរាប់ខ្ញុំបាទដែលបានចូលរួមសម្តែងក្នុងកម្មវិធីនេះ លាសិនហើយណាបងប្អូនទាំងអស់គ្នា ជួបគ្នាសប្តាហ៍ក្រោយ”

នេះគឺជារឿងមួយ ដ៏អស្ចារ្យសម្រាប់លោក ឆន សុវណ្ណរាជ ព្រោះថាទាំងនេះ គឺជាមុខមាត់ប្រទេសទាំងមូល ហើយក៏ជាកិត្តិយសរបស់លោក ដែលជាតារាប្រុសម្នាក់ សម្រាប់តំណាងប្រទេស ក្នុងកម្មវិធីមហោស្រពតន្រ្តី ចម្រៀងអាស៊ាន នៅឯប្រទេសចិនផងដែរ។ 

យ៉ាងណាមិញ ក៏មានអ្នកគាំទ្រជាច្រើន បានជូនពរលោកឲ្យជួបសុខសុវត្ថិភាព និងទទួលបានជោគជ័យក្នុងការងារមួយនេះ ពេលវិលមកប្រទេសកម្ពុជាវិញ៕ 

សាររបស់លោក ឆន សុវណ្ណរាជ
លោក ឆន សុវណ្ណរាជ
សកម្មភាពលោក ឆន សុវណ្ណរាជ និងក្រុមការងារមុនចេញដំណើរ
សកម្មភាពលោក ឆន សុវណ្ណរាជ និងក្រុមការងារមុនចេញដំណើរ
សកម្មភាពលោក ឆន សុវណ្ណរាជ និងក្រុមការងារមុនចេញដំណើរ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ឆន សុវណ្ណរាជ