ភ្នំពេញ៖ តារាចម្រៀងដែលកំពុងតែមានប្រជាប្រិយភាព កញ្ញា សួស វីហ្សា កាលពីថ្មីៗនេះ បានផ្ទុះរឿងមានទំនាក់ទំនងស្នេហា ជាមួយនឹងបុរសម្នាក់ ដែលរួមរស់ដូចប្តីប្រពន្ធ។

តួយ៉ាង រឿងនេះ នាងក៏បានបកស្រាយរួចមកហើយថា ទំនាក់ទំនងរបស់គេជាស្នេហាក៏ពិតមែន តែមិនដល់ថ្នាក់អាចរួមរស់នៅ ក្រោមដំបូលតែមួយដូចប្តីប្រពន្ធនោះទេ តែរឿងនេះបានធ្វើឲ្យអ្នកគាំទ្រមួយចំនួន ជឿខ្លាំងជាមួយនឹងស្នេហារបស់ពួកគេ។ 

សួស វីហ្សា និង បុរសដែលគេសង្ស័យថា ជាគូស្នេហ៍

តែពេលនេះនាងក៏បានដាច់ចិត្តទម្លាយនូវអារម្មណ៍នៅក្នុងចិត្តដែលបានលាក់ជាយូរទៅឲ្យអ្នកគាំទ្រទាំងអស់ឲ្យបានដឹងថា ស្នេហារវាងពួកគេទាំងពីរគឺមិនមែនជាការពិតនោះទេ គឺគ្រាន់តែជាការសម្តែងរបស់ពួកគេទាំងពីរនោះទេ ដោយពួកគេស្រលាញ់គ្នាដូចជាបងប្អូនបង្កើត។

តាមគណនីហ្វេសប៊ុករបស់តារារូបនេះ បានរៀបរាប់ប្រាប់ទៅអ្នកគាំទ្ររបស់នាងថា៖ «ចង់ប្រាប់រឿងមួយដល់អ្នកគាំទ្រនឹងស្រលាញ់ចូលចិត្តខ្ញុំទាំងអស់អោយបានដឹង ដែលរឿងនោះខ្ញុំលាក់ជាសម្ងាត់យូរហើយ. ខ្ញុំសូមជំរាបដល់បណ្តាអ្នកគាំទ្រខ្ញុំទាំងអស់ នឹងបងៗសារព័ត៌មានថា ខ្ញុំ សួស វីហ្សា នឹង ប្អូនប្រុស ថមមី គ្មានទំនាក់ទំនងស្នេហាពិតប្រាកដអីទេ គ្រប់យ៉ាងពួកខ្ញុំគ្រាន់តែសម្តែងប៉ុណ្ណោះ ហើយពួកយើងស្រលាញ់រាប់អានគ្នាដូចបងប្អូនបង្កើត ថមមី អាយុប្អូនខ្ញុំដល់ទៅ បីឆ្នាំ ហើយខ្ញុំស្រលាញ់គាត់ដូចប្អូនខ្ញុំបង្កើត អត់ចង់ថែមថយអីទៀតទេ សូមបកស្រាយខ្លីៗ វាជាការពិត ងាយយល់ ហើយសង្ឃឹមថាអ្នកទាំងអស់គ្នា នឹងអស់ចម្ងល់ទៀតទៅ ណាមួយ ដោយចេញមុខសារភាព បែបនេះ គឺដោយសារពួកខ្ញុំក៍ចង់បានស្នេហាមែនទែន ដូចគេដូចឯងដែរ ព្រោះអាយុច្រើនហើយ បើរវល់តែសម្តែងជាមួយគ្នាចឹងទៀត កាលណាមានគូរមែនទែន នឹងគេ??? 2018 ហើយ មិនចង់ single ទៀតទេសុំទោសដល់ ALL MY FANS ផងណា៎ដែលធ្វើឲ្យឆ្ងល់មួយរយៈ... »៕

កញ្ញាសួស វីហ្សា
កញ្ញាសួស វីហ្សា
កញ្ញាសួស វីហ្សា និង បុរសដែលគេសង្ស័យថា ជាគូស្នេហ៍
កញ្ញាសួស វីហ្សា និង បុរសដែលគេសង្ស័យថា ជាគូស្នេហ៍

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សួស វីហ្សា