បរទេស៖ កាលពីពេលថ្មីៗនេះ អ្នកប្រើប្រាស់កម្មវិធីហ្វេសប៊ុករាប់លាននាក់ មានអារម្មណ៍ចម្លែកចិត្ត និងធុញថប់យ៉ាងខ្លាំង ដោយសារពួកគេមិនអាចប្រើប្រាស់ ឬទទួលសារនៅក្នុងកម្មវិធី Messenger បាន។

គួរឲ្យដឹងថា នេះគឺជាលើកទី២ហើយនៅក្នុងសប្តាហ៍នេះ ដែលកម្មវិធី Messenger មានភាពរអាក់រអួលបែបនេះ។ បន្ថែមពីនេះវេបសាយ Down Detector ក៏បានបង្ហាញផងដែរថា អ្នកប្រើប្រាស់កម្មវិធី Messenger ដែលរងគ្រោះខ្លាំងបំផុត គឺស្ថិតនៅក្នុងចក្រភពអង់គ្លេស និងទ្វីបអឺរ៉ុបតែម្តង។

យ៉ាងណាមិញ មកដល់ខណៈពេលនេះ គេមិនទាន់ដឹងច្បាស់នៅឡើយទេថា កម្មវិធី Messenger មិនអាចដំណើរការបាន ដោយសារមូលហេតុអ្វី។

ក្រុមហ៊ុនហ្វេសប៊ុកបានថ្លែងឲ្យដឹងថា «នៅថ្ងៃព្រហស្បតិ៍ទី៣០ ខែវិច្ឆិកា យើងបានដឹងថាមនុស្សមួយចំនួន មានបញ្ហាជាមួយគណនី Messenger របស់ពួកគេ។ ក្នុងពេលនេះ យើងបានទទួលជោគជ័យក្នុងការស្វែងរកឃើញនូវមូលហេតុដែលបណ្តាលឲ្យកម្មវិធី Messenger គាំង ហើយយើងក៏បានដោះស្រាយបញ្ហាទាំងនោះរួចរាល់ហើយដែរ។ ទោះបីជាយ៉ាងណាក៏ដោយ ពួកយើងសូមអភ័យទោស ចំពោះការរអាក់រអួលទាំងនេះ»។

គួរបញ្ជាក់ផងដែរថា អ្នកប្រើប្រាស់កម្មវិធី Messenger តាមរយៈទូរស័ព្ទ iPhone ជាច្រើននាក់ ក៏បានជួបបញ្ហាបែបនេះផងដែរ បន្ទាប់ពីការដាក់ចេញឲ្យប្រើប្រាស់នូវ ប្រព័ន្ធប្រតិបត្តិការ iOS 11 រួចមក៕

ការ Chat ក្នុងកម្មវិធី Messenger
លោក Mark Zuckerberg ប្រធានក្រុមហ៊ុន Facebook
ទីស្នាក់ការកណ្តាលរបស់ក្រុមហ៊ុន Facebook

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]