ភ្នំពេញ៖ សាលា ACE នឹងរៀបចំកម្មវិធី ACE Open Day ដែលមានរយៈពេលបីថ្ងៃពេញចាប់ពីថ្ងៃទី១០ ដល់ ១២ ខែធ្នូ ឆ្នាំ២០១៧។ កម្មវិធីនេះធ្វើទ្បើងសម្រាប់សិស្សានុសិស្ស និងមាតាបិតា ដែលមានបំណងស្វែងយល់អំពីកម្មវិធីសិក្សានៅសាលា ACE និងអត្ថប្រយោជន៍ពិសេសផ្សេងៗមុននឹងសំរេចចិត្តចូលចុះឈ្មោះចូលរៀន។ កម្មវិធីនេះមាន ការទស្សនាបន្ទប់រៀន និងសម្ភារៈសិក្សានានា ធ្វើតេស្តវាស់កម្រិតភាសាអង់គ្លេសដោយឥតគិតថ្លៃ ចូលរៀនសាកល្បងដោយសេរី ឬប្រឹក្សាយោបល់ជាមួយគ្រូជំនាញពីរបៀបសិក្សាភាសាឲ្យឆាប់ចេះ។ បន្ថែមពីនេះទៀត សិស្សានុសិស្សក៏ទទួលព័ត៌មានអំពីអាហារូបករណ៍ និងការសិក្សានៅបរទេស ព្រមទាំងចូលរួមកម្មវិធីសប្បាយៗ ដើម្បីបង្កើនចំណេះ និងអាចឈ្នះរង្វាន់អនុស្សាវរីយ៍ផ្សេងៗទៀតផង។កម្មវិធី ACE Open Day កាលពីវគ្គសិក្សាទី៤ បានប្រព្រឹត្តិទៅប្រកបដោយភាពជោគជ័យដោយមានអ្នកចូលរួមប្រមាណជាង ២០០០នាក់។

សាលា ACE នឹងរៀបចំកម្មវិធី ACE Open Day

គួរបញ្ជាក់ដែរថា សាលា ACE ជាសាលាឈានមុខគេក្នុងការបណ្ដុះបណ្ដាលភាសាអង់គ្លេសដែលមានកម្មវិធីសិក្សាជាច្រើន រូមមានភាសាអង់គ្លេសសម្រាប់កុមារ ចាប់ពីអាយុ ៨ឆ្នាំ ដល់១៥ឆ្នាំ (Children’s Program & Young Learner’s Program) ភាសាអង់គ្លេសទូទៅ (General English Program) និងភាសាអង់គ្លេសសម្រាប់ការសិក្សានៅបរទេស សម្រាប់និសិត្សមហាវិទ្យាល័យ និងអ្នកជំនួញ (Diploma Program) និងវគ្គត្រៀមប្រលងតេស្ត IELTS សម្រាប់ទៅសិក្សានៅបរទេស។

បន្ថែមពីនេះ ដើម្បីឆ្លើយតបទៅនឹងតម្រូវខ្ពស់សម្រាប់ជំនាញ ភាសាអង់គ្លេសរបស់សិស្ស និស្សិតខ្មែរ និងអន្តរជាតិនៅក្នុងប្រទេសកម្ពុជា សាលា ACE នឹងបើកដំណើរការទីតាំងថ្មីបន្ថែមរបស់ខ្លូននៅទួលគោក ដោយចាប់ផ្ដើមទទួលសិស្សឲ្យចូលរៀន ពីវគ្គសិក្សាថ្មីក្នុងខែមករា ឆ្នាំ ២០១៨ នេះតទៅ។

កម្មវិធី ACE Open Day នឹងត្រូវរៀបចំឡើងចាប់ពីម៉ោង ៩ ព្រឹក រហូតដល់ម៉ោង ៥ រសៀល នៅគ្រប់ទីតាំងទាំងបួនរបស់សាលា ACE នៅទីក្រុងភ្នំពេញ និងខេត្តសៀមរាប។ ចុះឈ្មោះចូលរួមតាមរយៈ ៖ http://openday.acecambodia.org/

សូមស្វាគមន៍ សិស្សានុសិស្ស និងមាតាបិតាចូលរួមដោយសេរី៕ 

សាលា ACE នឹងរៀបចំកម្មវិធី ACE Open Day
សាលា ACE នឹងរៀបចំកម្មវិធី ACE Open Day

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]