ភ្នំពេញ៖ តារាថៃ និងតារាខ្មែរជាច្រើនដួង ដែលមានមុខមាត់ស្រដៀងគ្នាធ្វើឲ្យអ្នកគាំទ្រមួយចំនួនគិតជា មនុស្សតែមួយ ដោយសារតែទម្រង់មុខ ឬភ្នែករបស់ពួកគេស្រដៀងនឹងគ្នា។

ជាការពិតណាស់ កាលពីប៉ុន្មានខែមុននេះ ក៏មានប្អូនស្រីម្នាក់ដែលមានមុខមាត់ស្រដៀងទៅនឹង តារាស្រីថៃ Yaya Urassaya រហូតគេបានដាក់ងារថា យ៉ាយ៉ាទីពីរ មិនត្រឹមតែប៉ុណ្ណោះ ក៏មានសារព័ត៌មាននៅឯប្រទេសថៃបានចុះផ្សាយផងដែរ។ 

មុខក្មួយស្រីរបស់កញ្ញា ដេននីក្វាន់ និងតារាថៃកញ្ញា YaYa Urassaya ពេលដាក់ជិតគ្នា

មិនត្រឹមតែក្មេងតូចយ៉ាយ៉ា នាងល្អហួស នោះទេ ក៏ប៉ុន្តែនៅមានតារាស្រីជាច្រើនដួងទៀតដែល សារព័ត៌មានប្រទេសថៃត្រូវបានចុះផ្សាយ ជាមួយនឹងសម្រស់តារាស្រីខ្មែរ។

ផ្អែកតាមផេកហ្វេសប៊ុកមួយ ដែលតែងតែស្រាវជ្រាវនូវរូបភាពចាស់ៗ របស់តារាខ្មែរ ដោយនៅក្នុងនោះ បានលើកឡើងនូវរូបភាពរបស់តារាខ្មែរ និងថៃ ចំនួន៥ដួងគឺ កញ្ញា សុខ ពិសី កញ្ញា ឌុច លីដា កញ្ញា ម៉ាក សែនសូនីតា ឌុច សុភា និងកញ្ញា ប៉ុប រចនា ដែលគេបាន ចាត់ទុកថានាងមានមុខមាត់ស្រដៀងគ្នាជាមួយនឹង តារាថៃ រហូតនៅប្រទេសថៃបានចុះនូវព័ត៌មានជាច្រើនទៀតផង។

ក៏ប៉ុន្តែមានអ្នកគាំទ្រជាច្រើន ក៏បានថាមុខមាត់របស់គេស្រដៀងគ្នា ឯអ្នកខ្លះទៀតថាពួកគេមិនស្រដៀងគ្នានោះទេ៕

ចុះប្រិយមិត្តវិញយល់យ៉ាងណាដែរ? 

កញ្ញាសុខ ពិសី និង Sirita Jensen
កញ្ញាឌុច លីដា និងកញ្ញា Aum Patcharapa
កញ្ញា ប៉ុប រចនា និងកញ្ញា Kimmy Kimberlry
កញ្ញាម៉ាក សែនសូនីតា និងកញ្ញា Yaya Urassaya
អ្នកនាងឌុច សោភា និងកញ្ញាAnnethong Prasom

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ម៉ាក សែនសូនីតា