ភ្នំពេញ៖ តារាចម្រៀងស្រី អ្នកនាង សុគន្ធ និសា ដែលទើបតែរៀបការរួច នាពេលប៉ុន្មានថ្ងៃមុននេះ កំពុងតែធ្វើឲ្យអ្នកគាំទ្រមួយចំនួន ទន្ទឹងរង់ចាំថ្ងៃក្រេបទឹកឃ្មុំ របស់នាងជាមួយនឹងស្វាមី។ ជាពិសេស អ្នកគាំទ្រទាំងនោះ ពិតជាចង់ដឹងថា តើអ្នកទាំងពីរនឹងទៅដើរលេង នៅប្រទេសមួយណា ក្នុងថ្ងៃពិសេសបែបនេះ។

ដោយឡែក នាពេលម្សិលមិញនេះ អ្នកនាង សុគន្ធ និសា បានធ្វើឲ្យអ្នកគាំទ្ររបស់នាង ភ្ញាក់ផ្អើលយ៉ាងខ្លាំង ពេលដែលឃើញនាង បង្ហោះរូបនៅលើហ្វេសប៊ុកផេកផ្ទាល់ខ្លួន ខណៈពេលដែលនាងទើបតែរៀបការរួច មិនបានប៉ុន្មានថ្ងៃផង ដោយនាងសរសេរCaptionបែបនេះថា៖ “នាងខ្ញុំចូលរួមដោយស្ម័គ្រចិត្តល្ងាចនេះក្នុងកម្មវីធី Sipar Gala Dinner ដើម្បីជួយប្រមូលថវិកាទ្រទ្រង់ចំណេះដឹងផ្នែកអំណាននៅកម្ពុជា”។

ទាំងនេះ បានបញ្ជាក់ឲ្យឃើញថា តារាស្រីរូបនេះ ប្រហែលជាមិនទាន់មានគម្រោងទៅក្រេបទឹកឃ្មុំ នៅប្រទេសណាជាមួយស្វាមីនាង នៅឡើយនោះទេ ព្រោះថារូបនាងទើបរៀបការរួច ប៉ុន្មានថ្ងៃមុនសោះ ប៉ុន្តែពេលនេះនាងបែរជាមកធ្វើការជាធម្មតាទៅវិញ៕ 

សារដែលអ្នកនាង សុគន្ធ និសា បង្ហោះ
សុគន្ធ និសា
សុគន្ធ និសា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សុគន្ធ និសា