រាជធានី​ភ្នំពេញ ៖ មហាជន​ងឿងឆ្ងល់​ថា ​ហេតុ​អ្វី​តារាចម្រៀង​លោក​ខេ​ម ប្រចាំ​នៅ​ផលិតកម្ម​ថោ​ន បែរជា​ចូលរួម​សម្តែង​ភាពយន្ត​ឱ្យ​ផលិតកម្ម​ផ្សេង​ទៅ​វិញ ខណៈ​ផលិតកម្ម​ថោ​ន​ក៏​មាន​ក្រុម​ផលិតភាព​យន្ត​ដែរ​នោះ ។

កន្លង​មក​លោក​ខេ​ម ពេល​ជួប​អ្នក​សារព័ត៌មាន​មិន​ដែល​និយាយ​ពី​រឿង​សម្តែង​ភាពយន្ត​ទេ គឺ​និយាយ​តែ​ពី​រឿង​បទ​ចម្រៀង​ផ្ទាល់ខ្លួន​ប៉ុណ្ណោះ ។ ដោយឡែក​ពេល​នេះ​ស្រាប់តែ​លោក​ខេ​ម ចូលរួម​សម្តែង​ភាពយន្ត​ទៀត ។ វា​ធ្វើ​ឱ្យ​តារាចម្រៀង​រូប​នេះ​មាន​ប្រជាប្រិយ​ថែម​មួយ​កម្រិត​ទៀត​តាម​រយៈ​ភាពយន្ត ។ ការ​សម្តែង​ភាពយន្ត​ត្រូវ​ចេះ​លេង​ទឹកមុខ​កាយ​វិការ ហើយ​គេ​រំពឹង​ថា​ លោក​ខេ​ម ពិតជា​អាច​ខិតខំ​ធ្វើ​បាន​ ព្រោះ​មិនសូវ​ជា​ខុស​គ្នា​ពី​របៀប​សម្តែង​ខារ៉ាអូខេ​ប៉ុន្មាន​ទេ ។

កន្លង​មក​លោក​ខេ​ម ពេល​ជួប​អ្នក​សារព័ត៌មាន​មិន​ដែល​និយាយ​ពី​រឿង​សម្តែង​ភាពយន្ត​ទេ គឺ​និយាយ​តែ​ពី​រឿង​បទ​ចម្រៀង​ផ្ទាល់ខ្លួន​ប៉ុណ្ណោះ

កន្លង​មក​លេចឮ​ថា ​លោក​ខេ​ម បាន​ចុះ​កិច្ចសន្យា​ថតកុន​ឱ្យ​ផលិតកម្ម​មួយ ។ តាម​ការ​ឱ្យ​ដឹង​ផលិតកម្ម​ថោ​ន​ផ្តល់​សិទ្ធិ​ដល់​លោក​ខេ​ម​ថត​ភាពយន្ត​ ព្រោះ​ផលិតកម្ម​ភាពយន្ត​នោះ​នឹង​ជំរុញ​ការ​ផ្សាយពាណិជ្ជកម្ម​មួយ​ផ្នែក​ដល់​ទូរទស្សន៍​ថោ​ន ។ ភាពយន្ត​ដែល​លោក​ខេម ចូលរួម​សម្តែង​នោះ​មាន​ចំណងជើង​ថា «​ព្រាយ​កូនភ្លោះ​» ចេញ​ថត​ក្នុង​ខែធ្នូ​នេះ​បន្ទាប់​ពី​ពិធី​ក្រុង​ពលី​ធ្វើ​ឡើង​នៅ​ភូមិ​កោះដាច់ ៕

ភាពយន្ត​ដែល​លោក​ខេម ចូលរួម​សម្តែង​នោះ​មាន​ចំណងជើង​ថា «​ព្រាយ​កូនភ្លោះ​» ចេញ​ថត​ក្នុង​ខែធ្នូ​នេះ​
មហាជន​ងឿងឆ្ងល់​ថា ​ហេតុ​អ្វី​តារាចម្រៀង​លោក​ខេ​ម ប្រចាំ​នៅ​ផលិតកម្ម​ថោ​ន បែរជា​ចូលរួម​សម្តែង​ភាពយន្ត​ឱ្យ​ផលិតកម្ម​ផ្សេង​ទៅ​វិញ
កន្លង​មក​លេចឮ​ថា ​លោក​ខេ​ម បាន​ចុះ​កិច្ចសន្យា​ថតកុន​ឱ្យ​ផលិតកម្ម​មួយ

ប្រភព៖ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ខេម