ភ្នំពេញ៖ ចាប់តាំងពី តារាសម្តែងស្រី កញ្ញា ម៉ាក សែនសូនីតា ចូលសិល្បៈ កេរ្តិ៍ឈ្មោះរបស់នាង កាន់តែល្បីល្បាញខ្លាំង ដែលខ្សែភាពយន្តធំៗ សុទ្ធតែនាងបានដើរជាតួឯកទាំងអស់។

ជាមួយនឹងភាពល្បីល្បាញនេះដែរ ក៏ត្រូវអមជាមួយសម្រស់ផងដែរ បើមុខមាត់ របស់តូតា មិនស្រស់ស្អាត ក៏នាងមិនអាចលេចមុខលេចមាត់ តាមកម្មវិធី ឬក្នុងរឿងនោះដែរ។

ក្នុងនោះ ក៏មានមនុស្សមិនតិចនាក់នោះទេ បានគិត និងឆ្ងល់ថា សម្រស់នាង​ កែសម្ផស្សឬយ៉ាងណា ព្រោះ នាងបានទាំងអស់ មិនថា ទម្រង់មុខ និងរូបរាង។

ដោយចង់ស្រាយចម្ងល់ របស់អ្នកគាំទ្រ ខ្មែរឡួត ក៏បានកកាយ នូវរូបថត របស់នាង ពេលចូលសិល្បៈថ្មីថ្មោង ដែលបានឲ្យដឹងថា មុខមាត់របស់នាង បើប្រៀបធៀបនឹងពេលនេះ គឺមិនបានខុសគ្នាទេ សូម្បីតែខ្ទង់ច្រមុះ ដែលអាចនិយាយបានថា នាងពិតជា មិនបានកែសម្ផស្ស ដូចជាពាក្យគេនិយាយនោះឡើយ៕

ចង់ដឹងថា មុខមាត់របស់នាង កាលចូលសិល្បៈ មុខមាត់បែបណា តោះទៅមើលទាំងអស់គ្នា៖

សម្រស់ ម៉ាក សែនសូនីតា​ បច្ចុប្បន្ន
សម្រស់ ម៉ាក សែនសូនីតា​ បច្ចុប្បន្ន
សម្រស់ ម៉ាក សែនសូនីតា​ កាលពីមុន
សម្រស់ ម៉ាក សែនសូនីតា​ កាលពីមុន

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ម៉ាក សែនសូនីតា