(ភ្នំពេញ)៖ តារាកំប្លែងដែលមានប្រជាប្រិយភាពប្រចាំប្រទេសកម្ពុជា នាយពែកមី ថ្មីៗនេះបានធ្វើឲ្យមហាជនចាប់អារម្មណ៍ជាខ្លាំង ជាពិសេសបណ្ដាមិត្តអ្នកតាមដានសង្គមហ្វេសប៊ុក ដោយសារតែលោកបានបង្ហាញពីលក្ខណៈពិសេសជាច្រើនរបស់ប្រាក់រៀលខ្មែរ។ ជាមួយនឹងការបង្ហាញនូវរូបភាពប្រាក់រៀលជាច្រើនសន្លឹកនេះ លោកហាក់ដូចជាបំផុសនូវស្មារតីកូនខ្មែរឲ្យចេះស្រលាញ់ប្រាក់រៀល និងដឹងពីលក្ខណៈពិសេសរបស់រូបីយប័ណ្ណខ្មែរតែម្ដង។

បើយោងតាមផេកហ្វេសប៊ុកផ្លូវការរបស់នាយ ពែកមី បានបង្ហោះរូបប្រាក់រៀល និងប្រាក់ដុល្លារជាច្រើនដែលមានលក្ខណៈពិសេស និងភ្ជាប់ជាមួយនឹងប្រយោគប៉ុន្មានឃ្លារថា «តាមពិតទៅលុយខ្មែរបង្កប់នូវលក្ខណៈពិសេសច្រើនជាងលុយដុល្លារទៅទៀតផងនោះ ខ្ញុំពិតជាស្រឡាញ់ខ្មែរណាស់ កុំភ្លេចជួយ Share មួយផងដើម្បីលុយខ្មែររបស់យើងទាំងអស់គ្នា សង្ឃឹមថាប្រិយមិត្ត ជួយចែករំលែកអោយបានច្រើនផង»។

ទោះបីជាយ៉ាងណាក៏ដោយ ចំពោះការបញ្ចេញមតិ ប្រៀបបាននឹងជួយដាសស្មារតីកូនខ្មែរឲ្យចេះស្រលាញ់ប្រាក់រៀលខ្មែរនេះ នាយពែកមី ក៏ទទួលបាននូវការកោតសរសើរ និងការរិះគន់ផងដែរ។ អ្វីដែលសំខាន់នោះ គោលបំណងតែមួយគត់ដែលលោកចង់ឲ្យមិត្តក្នុងហ្វេសប៊ុកជ្រាបនោះគឺ ពីលក្ខណៈពិសេសរបស់ប្រាក់រៀលខ្មែរ ទោះបីជាបច្ចុប្បន្នប្រាក់ដុល្លារ កំពុងតែចលាចលក្នុងការទិញទំនិញនានាលើទីផ្សារក៏ដោយ៕

ប្រភព៖ khmertalking

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ពាក់មី