ថៃ៖ កញ្ញា Pancake ត្រូវបានមហាជនទទួលស្គាល់ថាជា តារាសម្តែងស្រីល្បីឈ្មោះប្រចាំប្រទេសថៃ មួយរូប ដែលមានរូបសម្រស់ស្រស់ស្អាត ចរិតថ្លៃថ្នូរគួរឲ្យស្រលាញ់ ព្រមជាមួយនឹងសមត្ថភាពពោរពេញ ទៅដោយទេពកោសល្យខ្ពស់នៅក្នុងការសម្តែង និងការដើរម៉ូតផងដែរ។

ដោយឡែក ថ្មីៗនេះក៏បានលេចចេញនូវ វីដេអូខ្លីមួយ បង្ហាញពីសកម្មភាពរបស់ តារាស្រី Pancake កំពុងលេងជាមួយនឹង ក្មួយស្រីតូច ដែលធ្វើឲ្យគ្រប់គ្នាស្ទើរតែទប់សំណើចមិនបានផងដែរ។

ដោយក្នុងនោះ នាងបានស្លៀកពាក់ជាឈុតហាត់ប្រាណបែបស៊ិចស៊ី គូជាមួយនឹងក្មួយស្រីរបស់នាង ព្រមទាំងបង្ហាត់ឲ្យនាងធ្វើកាយវិការគួរឲ្យស្រលាញ់ជាច្រើន ដែលមើលទៅគួរឲ្យក្នាញ់ខ្លាំងមែនទែន។ ហើយក្នុងនោះក៏ត្រូវបានអ្នកគាំទ្រសរសើរថា មិនត្រឹមតែក្មួយស្រីCute គួរឲ្យស្រលាញ់នោះទេ ប៉ុន្តែអ៊ុំស្រីPancake ក៏Cute មិនចាញ់ក្មួយផងដែរ៕

តារាស្រី Pancake
តារាស្រី Pancake
តារាស្រី Pancake និងក្មួយស្រី
តារាស្រី Pancake និងក្មួយស្រី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]