យោងតាមប្រភពពត៌មានពី គេហទំព័រ EMIRATES របស់អារ៉ាប់ បានអោយដឹងថា មានបុរស ជនជាតិ ប៉ាគីស្ថាន ២នាក់ និង បុរសជនជាតិ ឥណ្ឌាម្នាក់ ត្រូវបានតុលាការ កាត់ទោសថ្មីៗនេះ បន្ទាប់ពីពួកគេលួចស្លាកលេខឡាន អ្នកចាត់ការ ដែលជាប្រធានរបស់ខ្លួន។

ជនល្មើសទាំង៣នាក់នោះ មានតួនាទីដូចជា អ្នកពិធីការម្នាក់ អ្នកគិតលុយម្នាក់ និង អ្នកជួសជុលជញ្ជាំងម្នាក់ ត្រូវបានចោទប្រកាន់ពីបទ លួចស្លាកលេខឡាន។ តាមសំដី របស់ លេខាម្នាក់ ដែលធ្វើការនៅក្រុមហ៊ុននោះដែរ បាននិយាយថា អ្នកចាត់ការក្រុមហ៊ុនរបស់គាត់ បានទូរស័ព្ទពីក្រៅប្រទេសមក ហើយប្រាប់គាត់អោយជិះ ឡាននោះ ដែលទុកចោល នៅខាងក្នុងចំណតអស់រយៈពេល ៣ខែមកហើយ យកទៅចតនៅខាងមុខក្រុមហ៊ុនវិញម្តង ព្រោះគាត់ត្រូវការប្រើប្រាស់វានៅពេលដែលគាត់ មកដល់ ទីក្រុង Dubai វិញ។ គាត់បានបន្ថែម អោយដឹងទៀតថា ក្នុងពេលដែលគាត់បំរុងនឹងឡើងជិះនោះ គាត់បានធ្វើការកត់សំគាល់ ទៅលើឡាន ដូចជាបាត់ ស្លាកលេខ នៅពេលដែលពិនិត្យមើលទៅ គឺ ស្លាកលេខឡាន បានបាត់ ទាំងមុខ ទាំងក្រោយតែម្តង ហើយបន្ទាប់មក គាត់ក៏បាន រាយការណ៍ទៅប៉ូលីសតែម្តងទៅ។

ទោះជាយ៉ាងណា ប៉ូលីសបានរកមុខជនល្មើសឃើញហើយ គឺបុរសទាំងបីនាក់ដែលធ្វើការ នៅទីនោះ បន្ទាប់ពីបានរកឃើញស្លាកលេខឡានទាំងពីរនោះ នៅផ្ទះរបស់ពួកគេ ហើយ ពួកគេក៏បានសារភាពផងដែរ ចំពោះអំពើរបស់ពួកគេ។

តើប្រិយមិត្តយល់យ៉ាងណាដែរចំពោះករណីនេះ?

ដោយ សី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]