អាមេរិក៖ ថ្មីៗនេះ តារាសម្តែងស្រី ភិន សុដាលីស បានហោះហើរឆ្លងប្រទេស ដើម្បីទៅបំពេញក្តីប្រាថ្នារបស់ខ្លួន ដោយនាងបានទៅសិក្សាផ្នែកឌីហ្សាញខាងផលិតកុន និងការតុបតែងមុខរយៈពេលកន្លះខែ នៅលើទឹកដីមហាសេដ្ឋកិច្ច សហរដ្ឋអាមេរិក ដើម្បីពង្រឹងសមត្ថភាព ក្នុងការវិលមកមើលការខុសត្រូវផលិតកម្ម មហាហង្ស របស់ខ្លួនវិញផងដែរ។

យ៉ាងណាមិញ ខណៈទៅរៀនបំពេញវិជ្ជានៅទីនោះ តារាសម្តែងស្រីអ្នកមេម៉ាយកូន១រូបនេះ ក៏មិនភ្លេចផ្តិតយករូបភាព ដើរលេងកម្សាន្តនៅទីកន្លែងស្អាតៗ បង្ហោះនៅលើបណ្តាញសង្គមរបស់ខ្លួនផងដែរ។

ភិន សុដាលីស ទៅរៀននៅអាមេរិក
ភិន សុដាលីស ទៅរៀននៅអាមេរិក

ដោយឡែក តាមរយៈរូបថតដែលបានបង្ហោះ នាមួយរយៈពេលចុងក្រោយនេះ គេសង្កេតឃើញថា តារាស្រី ភិន សុដាលីស ហាក់បីដូចជាមានភាពស្និទ្ធស្នាលខ្លាំងមិនធម្មតា ជាមួយនឹងបុរសរូបសង្ហារាងខ្ពស់ម្នាក់ ដែលលោកក៏ជាជនជាតិខ្មែរផងដែរ។

លើសពីនេះទៅទៀត ថ្មីៗនេះ គេក៏ចាប់អារម្មណ៍ឃើញថាអ្នកទាំង២ឧស្សាហ៍ចេញទៅណាមកណាជាមួយគ្នា ដូចជាការទៅដើរលេង ឬក៏ទៅញុំអាហារពេលល្ងាចជាដើម៕    

ភិន សុដាលីស ស្និទ្ធស្នាលជាមួយបុរសរូបសង្ហាម្នាក់នៅអាមេរិក

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ភិន សុដាលីស