ភ្នំពេញ៖ តារាចម្រៀងស្រីកញ្ញាទេព បូព្រឹក្ស និងតារាចម្រៀងរ៉េប ងួន ចាន់ដេវីត កំពុងតែទទួលបានសន្ទុះនៅក្នុងការគាំទ្រខ្លាំង ក្រោយពីអ្នកទាំងពីរសាងស្នាដៃ និងបានចាប់ដៃគូជាមួយគ្នា។

យ៉ាងណាមិញ កាលពីប៉ុន្មានខែមុននេះ តារាចម្រៀងរួមទ្រនំជាមួយគ្នា បាន Surprise ដេវីត នៅក្នុងថ្ងៃខួបកំណើតរួចមកហើយ មិនត្រឹមតែប៉ុណ្ណោះ ភាពស្និទ្ធស្នាល របស់អ្នកទាំងពីរ ធ្វើឲ្យអ្នកគាំទ្រមួយចំនួនគិតថា ពួកគេអាចនឹងមានទំនាក់ទំនងជាមួយគ្នាទៀតផង។

ជាក់ស្តែង ថ្ងៃនេះ ស្រាប់តែទេព បូព្រឹក្ស បានបង្ហោះរូបភាពទូរស័ព្ទមួយគ្រឿង ដែលតារារ៉េបរូបស្រស់សង្ហា បានទិញទុកជាកាដូជូននាងនៅក្នុងថ្ងៃកំណើតផងដែរ។

ដោយនៅក្នុងនោះនាងបានរៀបរាប់ភ្ជាប់ជាមួយនឹងសារមួយនៅថា៖ « Thank sweetie សំរាប់កាដូខួបកំណើតនេះចាស ដែលឲ្យមុនង៉ៃ ខ្លាចដល់ង៉ៃហួសស៊េរីមែនបានឲ្យលឿនម៉េស»៕

កញ្ញាទេព បូព្រឹក្ស
កញ្ញាទេព បូព្រឹក្ស
កញ្ញាទេព បូព្រឹក្ស និងដៃគូ ងូន ចាន់ដេវីត
កាដូដែល ដេវីត ឲ្យទេព បូព្រឹក្ស

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ងួន ចាន់ដេវីត