ភ្នំពេញ ៖ យុវសិស្សម្នាក់ ត្រូវនគរបាលព្រហ្មទណ្ឌ ខណ្ឌដង្កោឃាត់ខ្លួន ដោយយោងទៅតាមពាក្យ បណ្ដឹងរបស់ឪពុកម្ដាយជនរងគ្រោះចោទប្រកាន់ថា បានចាប់រំលោភកូនស្រី របស់គាត់ ហេតុការណ៍ ឃាត់ខ្លួនជនសង្ស័យកើតឡើងកាលពីព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១១ ស្ថិតនៅក្នុងភូមិព្រៃទា សង្កាត់ ចោមចៅ ខណ្ឌដង្កោរាជធានីភ្នំពេញ ។

ប្រភពព័ត៌មានបានឱ្យដឹង ជនរងគ្រោះមាន ស.ច.ណ ភេទស្រី អាយុ១២ឆ្នាំ មានមុខរបរជា សិស្សសាលាអនុវិទ្យាល័យ ជម្ពូវ័ន្ដ រស់នៅភូមិត្រ ញំងជ្រៃ សង្កាត់កាកាប ខណ្ឌដង្កោ រីឯជនសង្ស័យ មានឈ្មោះ វុធ រស្មី ភេទប្រុស អាយុ ១៤ឆ្នាំ មានមុខរបរជាសិស្សរៀននៅសាលាជាមួយគ្នា រស់នៅ ផ្ទះជួលក្នុងភូមិ-សង្កាត់កើតហេតុខាងលើ ។

ប្រភពព័ត៌មានបានឱ្យដឹងទៀតថា កាលពីថ្ងៃ ទី២៤ខែធ្នូ ឆ្នាំ២០១១ ជនសង្ស័យបានឱ្យមិត្ដភក្ដិ របស់គេម្នាក់ឌុបជនរងគ្រោះទៅលេងផ្ទះ របស់ខ្លួន ពេលឌុបនាងទៅដល់បាន ជួបទាំងជនសង្ស័យ ទាំងម្ដាយ លុះបន្ដិចក្រោយមក ម្ដាយរបស់ជន សង្ស័យ បានដើរទៅផ្សារ ក្នុងបំណងទៅហ្គាស ដើម្បី ដាំស្លរ នៅតែជនសង្ស័យនិងជនរងគ្រោះ ចំណែក ជនសង្ស័យ វិញ ពេលដែលឃើញឱកាសល្អ គេក៏លួងលោមនាងរួមភេទ រហូតបានសម្រេច រីឯ ម្ដាយរបស់ជនសង្ស័យ បន្ទាប់ពីវិលត្រឡប់ មកពី ដូរហ្គាសវិញ គាត់ពុំដឹងអ្វីទាំងអស់ រហូតដល់ឪពុក ម្ដាយរបស់ជនរងគ្រោះ បាត់កូនយូរពេក ក៏បានដើរ តាមរកកូន ហើយដោយធ្លាប់ដឹងថា កាលពីមុន កូនរបស់គាត់ធ្លាប់មានទំនាក់ទំនង រាប់អានជន សង្ស័យ លុះពេលមកដល់ឃើញ ស្ថានភាពកូនរបស់ គាត់អង្គុយត្រមោងក្បាលជង្គង់ ដោយស្រងូតស្រងាត់ ក្បែរជនសង្ស័យ គាត់ចាប់ផ្ដើមឆ្ងល់ក៏បាន សួរចាក់ឫសចាក់គល់ កូនស្រីរបស់គាត់ទើបធ្លាយរឿង បន្ទាប់ពីដឹងរឿងរ៉ាវសព្វគ្រប់ហើយ ក៏ទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្ដិ៍នគរបាល រហូតដល់ព្រឹក ថ្ងៃទី២៦ទើបនគរបាលឃាត់ខ្លួនបាន ដើម្បីធ្វើការ សាកសួរ។

បច្ចុប្បន្នជនសង្ស័យឃុំខ្លួន ជាបណ្ដោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ ដើម្បីសាកសួរ និងកសាងសំណុំរឿង បញ្ជូនទៅកាន់តុលាការចាត់ ការទៅតាមច្បាប់៕

ដក​ស្រង់​ពី​គេហទំព័រ​ដើមអម្ពិល

សូមបងប្អូនជួយចុច Add a comment ដើម្បីផ្តល់ជាមតិ និងជួយ Share នៅលើ Facebook របស់អ្នក។សូមអរគុណ ខ្មែរស្រលាញ់ខ្មែរ។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]