ភ្នំពេញ៖ អូនអ៊ីង គឺជាតារាសម្តែងថ្មី ដែលកំពុងទទួលប្រជាប្រិយភាព ហើយក៏ត្រូវបានគេស្គាល់ថា នាងគឺជាសង្សារសំណព្វរបស់លោក ម៉ា ច័ន្ទបញ្ញា ផងដែរ។

ដោយឡែក នៅយប់មិញនេះ អូនអ៊ីង បានធ្វើឲ្យមហាជន ក្តៅចិត្តនិង ស្អប់នាងជាបណ្តើរៗ បន្ទាប់ពីបានឃើញការ ការសម្តែងរបស់នាង នៅក្នុងរឿង «សិសិររដូវក្នុងបេះដូង» ជាតួអង្គកញ្ជនាធំ ដែលទើបតែបង្ហាញខ្លួនសារជាថ្មី បន្ទាប់ពីបាត់មុខអស់ជាច្រើនភាគ។ ហើយអ្វីដែលទស្សនិកជន នឹកស្មានមិនដល់នោះ គឺនាងបានបញ្ចេញនូវ ចរិតតួចិត្តអាក្រក់ តាំងពីបង្ហាញមុខភ្លាម ដែលធ្វើឲ្យអ្នកដែល និយមទស្សនារឿងនេះ ក្តៅក្រហាយនិង ស្អប់តួកញ្ជនាសារជាថ្មី។

ទោះជាយ៉ាងណាក្តី ការសម្តែងរបស់ អូនអ៊ីង ជាតួកញ្ជនាធំ ក៏មិនចាញ់ កញ្ជនាតូចប៉ុន្មាននោះទេ ដោយរូបនាងស្ទើរតែធ្វើ ឲ្យទស្សនិកជនស្អប់នាង ទាំងភ្លេចខ្លួនថានេះគឺជាការសម្តែង តែប៉ុណ្ណោះ៕ 

អូនអ៊ីង ជាតួកញ្ជនា
ឈុតរបស់កញ្ជនា និងលីនី ក្នុងរឿង «សិសិររដូវក្នុងបេះដូង»
អូនអ៊ីង
អូនអ៊ីង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

អូនអ៊ីង