ភ្នំពេញ៖ កាលពីថ្មីៗ បងស្រីដ៏ស្រស់ស្អាតរបស់តារាសម្តែងស៊ិចស៊ីកញ្ញា ដេននី ក្វាន់ បានបង្ហាញនូវរូបភាពមុន និងក្រោយពេលកែសម្ផស្ស ធ្វើឲ្យអ្នកគាំទ្រជាច្រើនមានការភ្ញាក់ផ្អើល។

អ្នកនាង ចោម ច័ន្ទ បងស្រីកញ្ញាដេននីក្វាន់ មុននិងក្រោយពេលកែសម្រស់

បន្ទាប់ពីលេចនូវរូបភាពទាំងនោះរួចមក នាងក៏ដាច់ចិត្តបញ្ចេញនូវតម្លៃទាំងស្រុង ដែលនាងបានយកលុយមកចំនួនធំទៅលើការកែសម្ផស្ស ដែលនៅក្នុងបណ្តាញសង្គមរបស់អ្នកនាង បានសរសេរ និងរៀបរាប់ពីតម្លៃ ដែលអស់រាប់ម៊ីនដុល្លារ ក៏ប៉ុន្តែអ្នកនាងហាក់ដូចជាគ្មានការសោកស្តាយនោះទេ មានតែពេញចិត្តលើសដើមនូវអ្វីដែលខ្លូនមាន។

ដោយក្នុងនោះនាងបានរៀបរាប់ថា៖« សម្រាប់ភាពស្រស់ស្អាតរបស់ខ្ញុំគឺចំណាយត្រឹម10200$ និងថ្លៃស្នាក់នៅថែទាំចាយវាយ5000$ចឹងសរុប15200$ ចឹងលុយខ្ញុំមិនស្តាយ! តែអ្វីដែលស្តាយគឺខ្ញុំមានលុយហើយនៅមុខអាក្រក់»។

យ៉ាងណាមិញ អ្នកនាងពិតជាមានភាពក្លាហាន ដែលបញ្ចេញនូវ រូបភាពមុនពេលកែសម្ផស្ស មិនត្រឹមតែប៉ុណ្ណោះ នាងនៅតែបន្តបញ្ចេញប្រាប់នូវតម្លៃ នៃការវះកាត់ ដែលមនុស្សភាគច្រើនមានការលាក់បាំង បន្ទាប់ពីមានការកែប្រែខ្លួនដូច្នោះ៕

អ្នកនាង ចោម ច័ន្ទ បងស្រីកញ្ញាដេននីក្វាន់ មុននិងក្រោយពេលកែសម្រស់
អ្នកនាង ចោម ច័ន្ទ បងស្រីកញ្ញាដេននីក្វាន់ មុននិងក្រោយពេលកែសម្រស់
អ្នកនាង ចោម ច័ន្ទ បងស្រីកញ្ញាដេននីក្វាន់ មុននិងក្រោយពេលកែសម្រស់
តម្លៃទាំងស្រុងនៃការកែសម្រស់របស់ បងស្រីដេននីក្វាន់
សំបុត្របញ្ជាក់លើការវះកាត់

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ដេននី ក្វាន់