ភ្នំពេញ៖ គួររំលឹកផងដែរថា កាលពីប៉ុន្មានថ្ងៃកន្លងទៅនេះ តារាចម្រៀងសំនៀងស្រទន់ សុគន្ធ និសា បានចូលរោងការ ដែលពិធី ប្រព្រឹត្ត និងបញ្ចប់ទៅយ៉ាងរលូន ដោយមានការចូលរួមយ៉ាងច្រើនកុះករពីសំណាក់ភ្ញៀវកិត្តិយសជិតឆ្ងាយ។

យ៉ាងណាមិញ ក្រោយទំនេរដៃពីពិធីមង្គលការហើយ សុគន្ធ និសា ក៏បានបង្ហោះសារថ្លែងអំណរគុណដល់ភ្ញៀវកិត្តិយសទាំងអស់ ដែលបានអញ្ជើញចូលរួមក្នុងថ្ងៃពិសេសរបស់នាង។

សុគន្ធ និសា និងស្វាមី
សុគន្ធ និសា និងស្វាមី
សុគន្ធ និសា និងស្វាមី
សុគន្ធ និសា និងស្វាមី

ក្នុងនោះ គេក៏ឃើញមានវត្តមានដ៏ខ្ពង់ខ្ពស់ពីសំណាក់ ឯកឧត្តម ហ៊ុន ម៉ាណែត ផ្តល់កិត្តិយស ជាភ្ញៀវពិសេសចូលរួមក្នុងថ្ងៃមង្គលរបស់ តារាចម្រៀងស្រីមួយដួងនេះ។

ដោយនាងបានថ្លែងអំណរគុណ បង្ហោះជាសារនៅលើបណ្តាញសង្គមក្នុងអត្ថន័យថា «ជាកិត្តិយសដ៏ខ្ពង់ខ្ពស់សម្រាប់ប្អូនដែលបានទទួលការរាប់អានដ៏ខ្ពង់ខ្ពស់ និងកក់ក្តៅពីសំណាក់ថ្នាក់ដឹកនាំទាំងបី នៃវត្តមានដ៏ឧត្តុង្គឧត្តមរបស់បងប្រុស ឯកឧត្តម ហ៊ុន ម៉ាណែត បើទោះជាលោកមានការរវល់យ៉ាងមមាញឹកសម្រាប់បុព្វហេតុជាតិ ប៉ុន្តែនៅតែឆ្លៀតផ្តល់វត្តមានដ៏ខ្ពង់ខ្ពស់ សម្រាប់ជាកិត្តិយសដល់ប្អូន ព្រមទាំងបងប្រុសបងស្រី ឯកឧត្តម ហ៊ុន ម៉ានី និងលោកជំទាវ ហ៊ុន ម៉ាណា បានផ្ញើជាចំណងដៃ ប្រកបដោយប្រសិទ្ធិពរជ័យ ដល់ក្រុមគ្រួសារប្អូនទាំងពីរ ក៏ព្រោះលោកទាំងពីរជាប់រវល់បេសកកម្មជាតិ មិនបានផ្តល់វត្តមានក្នុងកម្មវិធីរបស់ប្អូន។

ប្អូនពិតជាមានកិត្តិយស និងរំភើបរកអ្វីមកលើកសរសើរនូវទឹកចិត្តរបស់លោកទាំងបីឲ្យស្មើបាន មានតែពាក្យអរគុណជាអនេកកប្បកា និងសូមជូនពរឲ្យលោកទាំងបីជួបប្រទះតែជោគជ័យ សុខដុមរមនា ក្នុងក្រុមគ្រួសារ ឈ្នះអស់មាសត្រូវ ដើម្បីនាំជោគជ័យ សុខដុមរមនាមកដល់ជាតិយើងតទៅមុខទៀត»៕

សុគន្ធ និសា
វត្តមាន ឯកឧត្តម ហ៊ុន ម៉ាណែត ក្នុងថ្ងៃមង្គល សុគន្ធ និសា
វត្តមាន ឯកឧត្តម ហ៊ុន ម៉ាណែត ក្នុងថ្ងៃមង្គល សុគន្ធ និសា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សុគន្ធ និសា