រាជធានីភ្នំពេញ៖ កម្មវិធីប្រកួតថតរូបដ៏ធំតែមួយគត់ក្នុងប្រទេសកម្ពុជា គឺកម្មវិធី «ប្រកួតរូបថត Canon Photomarathon Cambodia ២០១៧» ដែលជាកម្មវិធីផ្តល់ប្រយោជន៍យ៉ាងច្រើនដល់អ្នកស្រលាញ់ វិស័យថតរូបសម្រេចក្តីសុបិន្តរបស់ខ្លួនបានវិលត្រឡប់មកវិញហើយ។

សម្រាប់ឆ្នាំនេះ កម្មវិធីប្រកួតរូបថត Canon Photomarathon Cambodia 2017 ដែលរៀបចំឡើងដោយក្រុមហ៊ុន i-Qlick Marketing ប្រព្រឹត្តទៅនាថ្ងៃទី ៣ ខែធ្នូ ឆ្នាំ២០១៧ នៅទីក្រុងកោះពេជ្រ ។  

កម្មវិធីប្រកួតរូបថត Canon Photomarathon 2017 ឱកាសសម្រាប់អ្នកស្រលាញ់វិស័យថតរូបសម្រេចក្តីសុបិន្ត

កម្មវិធីនេះផ្តល់អត្ថប្រយោជន៍យ៉ាងច្រើនសម្រាប់អ្នកដែលស្រលាញ់ខាងវិស័យថតរូប។

អត្ថប្រយោជន៍មួយក្នុងចំណោមអត្ថប្រយោជន៍សំខាន់ៗនោះ គឺបេក្ខជនចូលរួមប្រកួតទាំងអស់នឹងទទួលបានការហ្វឹកហាត់ ការចែករំលែកបទពិសោធន៍ពីអ្នកជំនាញខាងថតរូប ជាមួយគ្នានេះដែរ បេក្ខជនដែលចូលរួមប្រកួតក៏អាចស្វែងពីវិធីសាស្ត្រនៃការថតរូប ការចាប់ប្លង់ល្អៗពីបណ្តាបេក្ខជនដូចគ្នាបានផងដែរ។

អ្វីដែលកាន់តែពិសេសនោះ គឺថាបេក្ខជនដែលមានបំណងចូលរួមប្រកួតក្នុងកម្មវិធីប្រកួតរូបថត Canon Photomarathon Cambodia 2017 អាចប្រើកាមេរ៉ាម៉ាកអ្វីក៏បាន ដោយមិនតម្រូវថាត្រូវតែប្រើកាមេរ៉ាម៉ាក Canon នោះទេ លើកលែងតែប្រើស្មាតហ្វូន និងTablet ប៉ុណ្ណោះដែលមិនអាចអនុញ្ញាតិបាន។   

កម្មវិធីប្រកួតរូបថត Canon Photomarathon 2017 ឱកាសសម្រាប់អ្នកស្រលាញ់វិស័យថតរូបសម្រេចក្តីសុបិន្ត
កម្មវិធីប្រកួតរូបថត Canon Photomarathon 2017 ឱកាសសម្រាប់អ្នកស្រលាញ់វិស័យថតរូបសម្រេចក្តីសុបិន្ត

សម្រាប់ការប្រកួតគឺចែកចេញជាពីរប្រភេទផ្សេងគ្នា គឺ ទី ១-សម្រាប់សិស្សានុសិស្សដែលមានអាយុក្រោម ១៨ឆ្នាំ, និង ទី ២-សម្រាប់បេក្ខជនអាយុលើសពី១៨ឆ្នាំឡើង។ កម្មវិធី Canon Photomarathon Cambodia បានរៀបចំឡើងជារៀងរាល់ឆ្នាំ ចាប់តាំងពីឆ្នាំ២០១០ មកម្លេះ ក្នុងគោលបំណងដើម្បីបង្កើនសិល្បៈនៃការថតរូប និងពង្រីកវិស័យថតរូបនៅក្នុងប្រទេសកម្ពុជា។ 

លោកសែម រដ្ឋា អ្នករៀបចំកម្មវិធីប្រកួតរូបថតនេះបានឱ្យដឹងថា ពីមួយឆ្នាំទៅមួយឆ្នាំចំនួនអ្នកចូលរួមប្រកួតប្រជែងបានកើនឡើងជារៀងរាល់ឆ្នាំ ជាក់ស្តែងកាលពីឆ្នាំ២០១៦ ចំនួនអ្នកចូលរួមប្រកួតមានរហូតដល់ជាង១២០០នាក់ បានកើនឡើង ១៤០០ នាក់សំរាប់ឆ្នាំ២០១៧នេះ ។ យើងជ្រើសរើសអ្នកឈ្នះ១៨នាក់យកទៅប្រគួកនៅខេត្តសៀមរាបរយៈពេល៣ថ្ងៃ ហើយចុងក្រោយជ្រើសយកម្នាក់ដើម្បីយកទៅប្រគួតនៅប្រទេសជប៉ុនផងដែរ។

អ្នករៀបចំកម្មវិធីប្រកួតរូបនេះ បានបន្តទៀតថាកម្មវិធីនេះផ្តល់អត្ថប្រយោជន៍ច្រើន មិនថាអ្នកឈ្នះ ឬអ្នកចាញ់នោះទេ ពួកគេសុទ្ធទទួលបានផលពីការប្រកួតប្រជែងនេះទាំងអស់ពាក់ព័ន្ធនឹងបច្ចេកទេសនៃការចាប់មុំរូបថត ការទទួលបានបទពិសោធន៍ពីអ្នកជំនាញខាងរូបថត ៕ 

កម្មវិធីប្រកួតរូបថត Canon Photomarathon 2017 ឱកាសសម្រាប់អ្នកស្រលាញ់វិស័យថតរូបសម្រេចក្តីសុបិន្ត
កម្មវិធីប្រកួតរូបថត Canon Photomarathon 2017 ឱកាសសម្រាប់អ្នកស្រលាញ់វិស័យថតរូបសម្រេចក្តីសុបិន្ត
កម្មវិធីប្រកួតរូបថត Canon Photomarathon 2017 ឱកាសសម្រាប់អ្នកស្រលាញ់វិស័យថតរូបសម្រេចក្តីសុបិន្ត
កម្មវិធីប្រកួតរូបថត Canon Photomarathon 2017 ឱកាសសម្រាប់អ្នកស្រលាញ់វិស័យថតរូបសម្រេចក្តីសុបិន្ត
កម្មវិធីប្រកួតរូបថត Canon Photomarathon 2017 ឱកាសសម្រាប់អ្នកស្រលាញ់វិស័យថតរូបសម្រេចក្តីសុបិន្ត
កម្មវិធីប្រកួតរូបថត Canon Photomarathon 2017 ឱកាសសម្រាប់អ្នកស្រលាញ់វិស័យថតរូបសម្រេចក្តីសុបិន្ត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]