សព្វថ្ងៃនេះផ្លែស្វាយ គឺកំពុងមានប្រជាប្រិយភាពខ្លាំង ដែលមនុស្សភាគច្រើនចូលចិត្តញ៉ាំវា តែមនុស្សមួយចំនួនពុំសូវបានដឹងអំពីផលវិជ្ជមានដល់សុខភាពនោះទេ។

អ្វីដែលគួរឲ្យកត់សម្គាល់នោះគឺ នៅពេលនេះយើងនឹងចែករំលែកអំពីស្វាយដែលមានសំបកពណ៌បៃតង ថាវាផ្តល់អត្ថប្រយោជន៍ និងជួយដល់ថ្លើមរបស់អ្នកបានដូចម្តេចខ្លះ។

ស្វាយដែលមានសំបកពណ៌បៃតង វាផ្តល់អត្ថប្រយោជន៍ និងជួយដល់ថ្លើមរបស់អ្នកបាន

១.ជួយបន្ថយកម្រិតកូលេស្តេរ៉ុល

• កម្រិតខ្ពស់នៃវីតាមីន C ជាតិសរសៃ និងសារជាតិ Pectin ដែលមាននៅក្នុងផ្លែស្វាយជួយដល់ការបន្ថយកម្រិតកូលេស្តេរ៉ុល ជាពិសេសវាមានផ្ទុកប៉ូតាស្យូមដែលជួយកាត់បន្ថយហានិភ័យ នៃជំងឺដាច់សរសៃឈាម និងគាំងបេះដូងបានទៀតផង។

២.ជួយបង្កើនការរំលាយអាហារ

• ផ្លែស្វាយដែលមានពណ៌បៃតងវាមានផ្ទុកជាតិសរសៃ និងជាតិម្ស៉ៅដែលជួយជម្រុញការផលិតទឹកសម្រាប់រំលាយអាហារ

• អ្នកអាចយកស្វាយធ្វើជាអាហារសម្រន់បាន ព្រោះវាជួយកែលម្អការរំលាយអាហាររបស់អ្នកបានផងដែរ

៣.ការពារការដាច់សរសៃឈាមខួរក្បាលដែលបណ្តាលមកពីសីតុណ្ហភាពរាងកាយខ្ពស់ខ្លាំង

• ដើម្បីកាត់បន្ថយបញ្ហានេះគឺអ្នកចាំបាច់ត្រូវរក្សាជាតិទឹកនៅក្នុងខ្លួន ដូច្នេះស្វាយគឺជាប្រភពនៃប៉ូតាស្យូមដ៏សម្បូបែប ដែលវាជួយរក្សាកម្រិតសូដ្យូមសម្រាប់គ្រប់គ្រងកម្រិតជាតិទឹករបស់រាងកាយ នៅក្នុងការការពារពីជំងឺដាច់សរសៃឈាមខួរក្បាលមួយនេះ។

វិធីធ្វើ គ្រាន់តែយកផ្លែស្វាយមិនទាន់ទុំចំនួន២ផ្លែ ស្ងោរជាមួយទឹក២ពែងរហូតវាទន់។ បន្ទាប់មកនៅពេលវាត្រជាក់ ត្រូវច្របាច់វាឲ្យបែកចេញសាច់ ដោយលាយជាមួយនឹងទឹកត្រជាក់ចំនួន១កែវ។ ជាចុងក្រោយបន្ថែមស្ករ និងអំបិលដើម្បីឲ្យវាមានរសជាតិមួយដែលអ្នកអាចទទួលទានវាបានយ៉ាងហោចណាស់ ១ដង ទៅ២ដងជារៀងរាល់ថ្ងៃ។

ចំំណាំ៖ នៅក្នុងចំណុចនេះអ្នកអាចទទួលទានផ្លែស្វាយដោយមិនចាំចាច់អនុវត្តន៍វិធីនេះក៏បាន ពីព្រោះនៅក្នុងរដូវក្តៅការទទួលទានផ្លែស្វាយ (ទុំ និងសំបកបៃតង)​ ជារៀងរាល់ថ្ងៃវាធ្វើឲ្យរាងកាយចុះត្រជាក់ និងធ្វើឲ្យរាងកាយមានប្រតិកម្មរហ័សឡើងវិញបានងាយស្រួល។

វិធីធ្វើដូចបង្ហាញនៅក្នុងរូបភាព
វិធីធ្វើដូចបង្ហាញនៅក្នុងរូបភាព

៤.ការពាររាក់ស៊ីធ្មេញ ឬហៅថារោគខ្វះវីតាមីន C

• ជំងឺនេះវាបណ្តាលមកពីខ្វះវីតាមីន C ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ វីតាមីននេះវាត្រូវបានរក្សាទុកនៅក្នុងផ្លែស្វាយពណ៌បៃតងយ៉ាងច្រើន ជាពិសេសគឺនៅរដូវក្តៅ

៥.ព្យាបាលជំងឺក្រពះ ពោះវៀន

• ស្វាយមិនទាន់ទុំជាប្រភពនៃសារជាតិ Pectin ប្រសិនបើអ្នកលាយវាជាមួយនឹងអំបិល និងទឹកឃ្មុំ  នោះវាមានអត្ថប្រយោជន៍ខ្ពស់ក្នុងការព្យាបាលជំងឺក្រពះ ពោះវៀន។ ម្យ៉ាងទៀតវាក៏ត្រូវបានគេចាត់ទុកជាឱសថដែលមានប្រសិទ្ធភាពបំផុតសម្រាប់ជំងឺ ឬដូងបាត ជំងឺរាគ ជំងឺពិបាកក្នុងការរំលាយអាហាររាំរ៉ៃ ការចាញ់កូន ទល់លាមក និងការរំលាយអាហារ

៦.ព្យាបាលជំងឺថ្លើម

• វាជួយព្យាបាលថ្លើមក៏ព្រោះតែវាសម្អាតពោះវៀនដែលបង្ករោគដោយបាក់តេរី និងបង្កើនការបញ្ចេញជាតិអាស៊ីតប្រម៉ាត់

• វាមានផ្ទុកវីតាមីន C និងសារធាតុប្រឆាំងអុកស៊ីតកម្ម ច្រើនជាងស្វាយទុំ

• ហើយលក្ខណៈសម្បតិ្តនៃសារធាតុប្រឆាំងអុកស៊ីតកម្មនេះ វាជួយការពាររាងកាយរបស់អ្នកពីជំងឺសរសៃឈាមបេះដូង និងជំងឺមហារីកផងដែរ

៧.ស្រកទម្ងន់

ផ្លែស្វាយធម្មជាតិស្រស់ និងមានពណ៌បៃតងគឺជាផ្លែឈើតែមួយដែលល្អបំផុត បើធៀបទៅនឹងផ្លែស្វាយទុំ ប្រសិនបើអ្នកចង់បន្ថយកាឡូរី ពីព្រោះស្វាយទុំមានជាតិស្ករច្រើន និងនាំឲ្យអ្នកឡើងទម្ងន់ផងដែរ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]