ភ្នំពេញ៖ តារាស្រីជោគជ័យខ្លាំងក្នុងមុខជំនួញ អ្នកនាង គង់ សុជាតិ បើទោះបីជាបច្ចុប្បន្ននេះ មានវ័យកាន់តែជ្រេទៅហើយក្តី ប៉ុន្តែបើនិយាយពីរូបសម្រស់វិញ គឺអាចនិយាយបានថា កាន់តែស្រស់ស្អាតឡើង ពីទៅមួយថ្ងៃទៅមួយថ្ងៃតែម្តង។
ដោយឡែក បើក្រឡេកមកចាប់អារម្មណ៍ពីរូបសម្រស់ ពីអតីតកាល ពោលគឺកាលពីជិត២០ឆ្នាំមុន របស់អ្នកនាង គង់ សុជាតិវិញ គឺប្រាកដជាធ្វើឲ្យប្រិយមិត្តភ្ញាក់ផ្អើលថែមមួយកម្រិតទៀត ជាមួយនឹងរូបសម្រស់របស់តារាស្រីរូបនេះមិនខាន។
ជាការពិតណាស់ តាមរយៈរូបថតជាច្រើនសន្លឹកដែលបានបង្ហាញនៅខាងក្រោមនេះ អាចឲ្យដឹងថាបានថា បើទោះបីជាកាលពីជំនាន់នោះ បច្ចេកទេសនៃការថតរូបក៏ដូចជាការកាត់តរូបភាព នៅមានកម្រិតយ៉ាងណាក្តី ប៉ុន្តែសម្រស់របស់អ្នកនាង គង់ សុជាតិ នៅតែស្រស់ស្អាតទាក់ទាញ ដែលជាពិសេសនោះគឺនៅត្រង់ស្នាមញញឹមតែម្តង៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]