ការដេកសង្កៀតធ្មេញ កើតមានជាញឹកញាក់ មកលើមនុស្សទូទៅមិនថាកុមារ ឬមនុស្សចាស់ឡើយ អាចបង្កជាសម្លេងរំខានដល់ដំណេករបស់អ្នកដទៃ ដែលគេងនៅក្បែរ ក៏ដូចជាប៉ះពាល់ជាអវិជ្ជមានដល់សុខភាពធ្មេញរបស់អ្នកផងដែរ។

មូលហេតុនៃការសង្កៀតធ្មេញ

ការដេកសង្កៀតធ្មេញ ជាប់ពាក់ព័ន្ធនឹងចំណាត់ការគ្រប់គ្រងអារម្មណ៍ ដែលបណ្តាល មកពីភាពតាងតឹងក្នុងចិត្ត ក៏ដូចជាបញ្ហាស្រ្តេស ដែលកើតមានមកលើរូបអ្នកក្នុង​ជីវិត​រស់នៅប្រចាំថ្ងៃ។

បន្ថែមលើនេះ វាក៏បណ្តាលមកពីធ្មេញវៀច  ឬធ្មេញបាក់​ជាដើម ​ដែលបណ្តាល​ឲ្យ​ទើស​។


រូបតំណាង

ជារឿយៗ ចំពោះអ្នកដែលមានបញ្ហាកំឡុងពេលសម្រាន្តលង់លក់ ដែលមានអាការ ដូចជាស្រមុក ឬដេកមមើរ ទំនងអាចបណ្តាលឲ្យមាននូវការសង្កៀតធ្មេញ។

ការដេកសង្កៀតធ្មេញក៏ជាមូលហេតុនៃទម្លាប់រស់នៅ ក៏ដូចជារបបទទួលទាន​ប្រចាំ​ថ្ងៃផងដែរ ដែលនឹងមានបញ្ជាក់ខាងក្រោមនេះ។

ការដេកសង្កៀតធ្មេញ អាចជះនូវផលប៉ះពាល់មានដូចជា៖

- បណ្តាលឲ្យធ្មេញឆាប់សឹករិចរឹល ឬបាក់ជាផ្ទាំង។

- បង្កឲ្យមានអាការឈឺចាប់លើផ្ទៃមុខ ឈឺក្បាល ព្រមទាំងឈឺត្រចៀក។

- ប៉ះពាល់ដល់ឆ្អឹងថ្គាម ថែមទាំងអាចធ្វើខូចនូវទម្រង់មុខ ក្នុងករណីខ្លះក៏មាន។

វិធីការពារ និងព្យាបាល

ផ្តាច់ ឬកាត់បន្ថយ អាហារ និងទឹកភេសជ្ជៈទាំងឡាយ ដែលមានផ្ទុកនូវសារធាតុ កាហ្វេអ៊ីន ដូចជាកាហ្វេ សូកូឡា ឬទឹកតែ ។ល។

រូបតំណាង

កាត់បន្ថយការទទួលទានសុរា ឬបារី។

រូបតំណាង

កាត់បន្ថយទម្លាប់អាក្រក់់មានដូចជា ខាំវត្ថុរឹង ដូចជាប៊ិច ឬខ្មៅដៃ។ ចៀសវាងការ​ទំពារ​ស្ករកៅស៊ូ ដែលអាចធ្វើទៅបាន ព្រោះវាបណ្តាលឲ្យសាច់ដុំថ្គាមរបស់អ្នកសុាំ នឹងដំណើរការ បណ្តាលឲ្យឆាប់សង្កៀតធ្មេញយ៉ាងងាយស្រួល។

កុំមានទម្លាប់សង្កៀត ឬខាំធ្មេញខ្លួនឯងនៅពេលថ្ងៃ។ គួរគប្បីអនុញ្ញាតិ ឲ្យថ្គាមរបស់​អ្នក​សម្រាកបានខ្លះ ពោលគឺត្រូវដាក់អណ្តាតរបស់អ្នក ឲ្យនៅចំកណ្តាលបរិវេណ​ធ្មេញ​ទាំងសងខាង។

សម្រាន្តឲ្យបានត្រឹមត្រូវ៖ ត្រូវចូលគេងទៀងម៉ោង ហើយត្រូវប្រាកដ​ថាបរិស្ថានជុំវិញ​ដំណេក មានភាពល្អប្រសើរ មិនក្តៅ ឬត្រជាក់ពេក និងមិនមានសម្លេងរំខាន។

រូបតំណាង

ចូរទៅពិគ្រោះជាមួយអ្នកជំនាញក្នុងការបំបាត់ស្ត្រេស ក៏ដូចជាណាត់ជួប​ទន្តពេទ្យ​ដើម្បីធ្វើការពិនិត្យព្យាបាល៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]