ភ្នំពេញ៖ ថ្មីៗនេះ លោកសុវណ្ណ ឫទ្ធី ហៅតាវិចទ័រ ដែលប្រិយមិត្តស្គាល់ថា ជាប្រធានផលិតកម្មវិធីកម្សាន្តរបស់ទូរទស្សន៍ ស៊ីធីអិន និងជាអ្នកគ្រប់គ្រងក្រុមកំប្លែងប្រចាំនៅស៊ីធីអិន បានទម្លាយអាថ៌កំបាំង គួរឲ្យចាប់អារម្មណ៍មួយចំនួនទាក់ទងទៅនឹង ឧត្តមភរិយាសំណព្វចិត្តរបស់លោក។

លោកសុវណ្ណ ឫទ្ធី ហៅតាវិចទ័រ

ដោយក្នុងនោះលោក សុវណ្ណ ឬទ្ធី បានបង្ហោះរូបថតផ្អែមល្ហែមជាមួយប្រពន្ធប៉ុន្មានសន្លឹក ព្រមទាំងភ្ជាប់ជាមួយនឹងពាក្យពេចន៍មួយចំនួនដោយថា៖

«បងសប្បាយចិត្តដែលគ្រួសាររបស់យើងរស់នៅដោយយល់ចិត្តគ្នា។គិតទៅពេញ១ ឆ្នាំ២០១៧នេះ អូនមិនដែលលំបាកចិត្តដូច២០១៦ទេ។ ដោយសាររឿងសម្ងាត់ទាំងអស់របស់បង បងលាក់ជិតឈឹងមិនឲ្យអូនដឹងឡើយ»។

តាមរយៈសារខាងលើនេះ បានឲ្យដឹងថា ក្នុងរយៈពេលមួយឆ្នាំនេះ លោកតាវិចទ័រ បានប្រព្រឹត្តខ្លួនធ្វើជាស្វាមីល្អ ដោយមិនធ្លាប់ធ្វើឲ្យភរិយាពិបាកចិត្ត ដូចជាពេលកន្លងឡើយ។ បន្ថែមពីនេះ លោកថែមទាំងលាក់រឿងសម្ងាត់ បានយ៉ាងជិតឈឹងថែមទៀតផង។ ក្នុងនោះដែរ ក៏មានអ្នកខ្លះ បានគិតថា លោកគ្រាន់តែ និយាយលេងតែប៉ុណ្ណោះ មិនដែលលោក ហ៊ានយករឿងឯកជន មកដើរប្រាប់គេបែបនេះទេ ជាពិសេស គឺរឿងមានស្រីតែម្តង។

យ៉ាងណាមិញ សាររបស់លោកតាវិចទ័រ ទទួលបានការចាប់អារម្មណ៍យ៉ាងច្រើន ពីសំណាក់អ្នកលេងហ្វេសប៊ុក ដែលជាពិសេសនោះគឺត្រូវចិត្តបុរសៗតែម្តង៕ 

លោកសុវណ្ណ ឫទ្ធី ហៅតាវិចទ័រ និងភរិយា
លោកសុវណ្ណ ឫទ្ធី ហៅតាវិចទ័រ និងភរិយា
លោកសុវណ្ណ ឫទ្ធី ហៅតាវិចទ័រ និងភរិយា
លោកសុវណ្ណ ឫទ្ធី ហៅតាវិចទ័រ និងភរិយា
លោកសុវណ្ណ ឫទ្ធី ហៅតាវិចទ័រ និងភរិយា
ភរិយា របស់លោកសុវណ្ណ ឫទ្ធី ហៅតាវិចទ័រ
ភរិយា របស់លោកសុវណ្ណ ឫទ្ធី ហៅតាវិចទ័រ
ភរិយា របស់លោកសុវណ្ណ ឫទ្ធី ហៅតាវិចទ័រ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]