ភ្នំពេញ៖ ជាការពិតណាស់ នៅពេលមនុស្សយើងធំដឹងក្តីកាលណា ត្រូវចេះស្វែងរកគោលដៅនៅក្នុងជីវិត បើពុំដូច្នោះទេ ច្បាស់ជាត្រូវវង្វេងតែលតោលមិនដឹងថាខ្លួនឯងត្រូវធ្វើអ្វីចាប់អ្វីឡើយ។

បើស្តាប់ពាក្យខាងលើ ដូចជាងាយចូលត្រជាក់ តែមិនប្រាកដថាស្រួលយល់ចូលក្នុងខួរក្បាលនោះទេ ព្រោះពាក្យថារកគោលដៅជីវិត ឬស្វែងរកក្តីសុបិនខ្លួនឯងនេះណា យើងរាល់គ្នាតែងតែឮជាញឹកញយហើយ ជាពិសេសពីសំណាក់ចាស់ទុំ ឬអ្នកមានអាយុច្រើនជាងយើងដែលមានបទពិសោធន៍ធ្លាប់ឆ្លងកាត់មុនជាដើម។ ទោះបីជាធ្លាប់ឮច្រើនដងយ៉ាងណា យុវវ័យមួយចំនួនពួកគាត់ហាក់មិនបានចាប់អារម្មណ៍ និងពេលខ្លះមិនដឹងថាខ្លួនឯងត្រូវចាប់ផ្តើមគិតពីណា ធ្វើពីណាទៅទេ ហើយមានពេលខ្លះទៀតមិនដឹងថាការគិត និងការអនុវត្តវាត្រឹមត្រូវ ដែលអាចនាំឆ្ពោះទៅកាន់វិថី ដែលគេហៅថាភាពជោគជ័យនោះដែរឬទេ។

ជានិច្ចកាលបើសិនជាមិនមានអ្នកជួយប្រាប់ពួកយើងជាយុវវ័យនេះទេ យើងតែងតែបណ្តែតបណ្តោយពេលវេលាទៅមុខឥតបានការ និងមិនទទួលបានលទ្ធផលអ្វីជាដុំកំភួនឡើយណា។ ហេតុនេះហើយតើអ្នកចង់ដឹង ចង់ចេះ និងចង់យល់ពីគន្លឹះឆ្ពោះទៅកាន់ភាពជោគជ័យដែរឬទេ? តើអ្នកធ្លាប់ស្រមៃចង់បានអ្វីមួយដែរទេ? តើធ្វើដូចម្តេចទើបអាចសម្រេចជោគជ័យបាន និងឈប់ខាតពេលវេលាធ្វើរឿងមិនបានការតទៅទៀត? ឈប់អស់សង្ឃឹមទៅ អ្នកនឹងបានដឹងអំពីគន្លឹះ និងបទពិសោធន៍ល្អៗ របស់វាគ្មិនជាច្រើនរូប នៅក្នុងកម្មវិធី «វិថីទៅកាន់ក្តីសុបិន» ឬ Road Map to Your Dream។

វាគ្មិននៅក្នុងកម្មវិធី វិថីសុបិន

កម្មវិធីនេះជួយអ្នកស្វែងរកវិធីត្រឹមត្រូវសម្រាប់គោលដៅជីវិត។ ដើម្បីដឹងព័ត៌មានបន្ថែមអំពីកម្មវិធី និងលេខទំនាក់ទំនងទិញសំបុត្រ សូមមើលនៅក្នុងរូបភាពខាងក្រោម៖

សូមមើលលេខទំនាក់ទំនងទិញសំបុត្រក្នុងរូបភាពនេះ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]