ផ្លែស្រកានាគវាសម្បូរទៅដោយវីតាមីន B1, B2, B3 និងវីតាមីន C ហើយថែមទាំងមានផ្ទុកសារធាតុចិញ្ចឹមដូចជា កាល់ស្យូម ដែក និងផូស្វ័រ មិនត្រឹមតែប៉ុណ្ណោះវាមានផ្ទុកប្រហែល ៦០កាឡូរីទៀតផង។

ទន្ទឹមនឹងនេះ អ្នកនឹងបានដឹងថាហេតុអ្វីបានជាអ្នកគួរតែទទួលទានផ្លែស្រកានាគ ជាប្រចាំនៅពេលអ្នកបានអាននូវចំណុចមួយចំនួនខាងក្រោមនេះ៖ 

ផ្លែស្រកានាគ និងដើមរបស់វា

១. ប្រឆាំងនឹងជំងឺទឹកនោមផ្អែម ផ្លែស្រកានាគវាជួយគ្រប់គ្រងជំងឺទឹកនោមផ្អែមដោយធ្វើឲ្យមានស្ថេរភាពនៃកម្រិតជាតិស្ករក្នុងឈាមតាមរយៈការទប់ស្កាត់ការឡើងជាតិស្ករ។ ប៉ុន្តែក្នុងករណីនេះអ្នកគួរតែពិគ្រោះជាមួយគ្រូពេទ្យមុននឹងធ្វើការផ្លាស់ប្តូររបបអាហារ ឬការកាត់បន្ថយរបបអាហារ។

២. ល្អសម្រាប់ជំងឺហឺត និងក្អក ផ្លែស្រកានាគមានបរិមាណខ្ពស់នៃវីតាមីន C ដែលជួយធ្វើឲ្យប្រព័ន្ធភាពស៊ាំរឹងមាំប្រឆាំងទៅនឹងការឆ្លងរោគយ៉ាងមានប្រសិទ្ធភាព។ ប៉ុន្តែបញ្ហាផ្លូវដង្ហើមដែលរួមមានជំងឺហឺត និងក្អកដែលបណ្តាលមកពីជំងឺផ្តាសាយធម្មតាគឺវាអាចពិបាកក្នុងការដោះស្រាយ ហើយផ្លែស្រកានាគមិនអាចជំនួសថ្នាំបាននោះទេ វាគ្រាន់តែអាចជួយឲ្យអ្នកធូរស្រាលបន្តិចប៉ុណ្ណោះ។

៣.ជួយដោះស្រាយបញ្ហាក្រពះ ដោយសារតែផ្លែស្រកានាគវាសម្បូរទៅដោយជាតិសរសៃ និងមានជាតិទឹកច្រើន ដែលជួយបង្កើនការរំលាយអាហារ និងការទល់លាមកផងដែរ។

៤. ជួយគ្រប់គ្រងទម្ងន់ ផ្លែស្រកានាគវាមានផ្ទុកជាតិសរសៃច្រើន ចំណែកឯកាឡូរីវិញគឺទាប ដែលជាហេតុធ្វើឲ្យអ្នកមានអារម្មណ៍ថាឆ្អែតបានយូរ។ ម្យ៉ាងទៀតវាថែមទំាងជួយទប់ស្កាត់ការទទួលទានលើសចំណុះទៀតផង។ 

រូបភាពតំណាង

៥. បង្កើនសុខភាពសរសៃឈាមបេះដូងផ្លែស្រកានាគវាជួយកាត់បន្ថយកម្រិតកូលេស្តេរ៉ុល ដែលអាចលើកកម្ពស់សុខភាពសរសៃឈាមបេះដូងបាន។ មិនត្រឹមតែប៉ុននេះវាក៏អាចគ្រប់គ្រងពីការបំផ្លាញនៃរ៉ាឌីកាល់សេរី និងថែមទាំងជួយកាត់បន្ថយជំងឺគាំងបេះដូងផងដែរ។

៦. ផ្លែស្រកានាគផ្ទុកកូលេស្តេរ៉ុលទាប នៅក្នុងនេះដែរផ្លែស្រកានាគវាមិនមានកូលេស្តេរ៉ុលតែម្តង និងស្ទើរតែមិនមានការផលិតជាតិខ្លាញ់ទៀតផង។ ជាងនេះទៅទៀតគ្រាប់តូចៗខ្មៅរបស់វាមានផ្ទុក អាស៊ីតខ្លាញ់់អូមេហ្គា៣(omega-3) អូមេហ្គា៦(omega-6) ដែលជាពពួកអាស៊ីតខ្លាញ់ប្រភេទPolyunsaturated នេះវាជួយបន្ថយកូឡេស្តេរ៉ុលអាក្រក់។

៧. ជួយធ្វើឲ្យកម្រិតជាតិស្ករក្នុងឈាមទាបដោយសារតែនៅក្នុងផ្លែស្រកានាគវាសម្បូរសារជាតិ Carotenoids Polyphenols Tocopherols Thiols និងGlucosinolates ដែលពួគវាជួយក្នុងការកាត់បន្ថយជាតិស្ករនៅក្នុងឈាមរបស់អ្នក។

៨.ព្យាបាលសក់ខូចដែលបណ្តាលមកពីការលាបពណ៌សក់ ផ្លែស្រកានាគជួយដោះស្រាយបញ្ហាសក់ខូចរបស់អ្នកដែលបណ្តាលមកពីការលាបថ្នាំពណ៌សក់មិនល្អនាំឲ្យសក់ស្ងួត ឬខូច។

វិធីធ្វើក្នុងការព្យាបាលសក់ខូចគឺ៖ ជាដំបូងអ្នកយកសាច់របស់វាដាក់ក្រឡុកនៅក្នុងម៉ាស៊ីនក្រឡុករហូតដល់វាខាប់។ បន្ទាប់មកអ្នកយកវាទៅលាបនៅលើសក់ និងលាបឲ្យចូលដល់ស្បែកក្បាល រួចទុករយៈពេលប្រហែល ១៥នាទី ទៅ២០នាទី ទើបលាងសម្អាតចេញជាមួយសាប៊ូដែលធ្វើឲ្យសក់ទន់។ 

រូបភាពតំណាង

៩. ប្រឆាំងភាពចាស់មុនវ័យផ្លែស្រកានាគមានផ្ទុកសារធាតុប្រឆាំងនឹងអុកស៊ីតកម្មដែលជួយប្រឆំាងទៅនឹងរ៉ាឌីកាល់សេរី និងជួយបន្ថយល្បឿននៃដំណើរការភាពចាស់មុនអាយុរបស់អ្នក។

វិធីធ្វើក្នុងការពន្យាភាពចាស់នៅលើស្បែកមុខ៖ យកសាច់ស្រកានាគក្រឡុកឲ្យម៉ត់ ឬក្តឡុកឲ្យខាប់ ហើយលាបវានៅលើមុខ បន្ទាប់មកទុករយៈពេល២០នាទីទើបលាងសម្អាតមុខចេញជាមួយនឹងទឹកក្តៅអ៊ុនៗជាការស្រេច៕

រូបភាពតំណាង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]