ភ្នំពេញ៖ ធ្លាប់តែលឺគេនិយាយអំពីមេធ្មប់ ហើយនរណាខ្លះតែងតែស្រមៃចង់មានវេទមន្តពេលនៅពីក្មេងខ្លះ? តើជីវិតរបស់មេធ្មប់នឹងត្រូវជួបអ្វីខ្លះ?

“ម៉ារីនិងផ្កាវេទមន្ត” ជាខ្សែភាពយន្តដែលនិយាយពីក្មេងស្រីម្នាក់ដែលបានទៅរស់នៅជាមួយអ៊ុំស្រី Charlotte ដោយសារតែឪពុកម្តាយត្រូវទៅធ្វើការនៅឆ្ងាយ។ ម៉ារីដែលជាក្មេងរពឹសក៏បានដើរទៅក្នុងព្រៃម្នាក់ឯង ហើយក៏បានទៅជួបជាមួយកូនឆ្មាចំលែកមួយដែលអាចប្តូរពណ៍ពីខ្មៅទៅប្រផេះ។ ដោយភាពចង់ដឹងចង់លឺរបស់ម៉ារីនាងក៏បានរត់ទៅតាម ហើយចូលទៅក្នុងព្រៃកាន់តែជ្រៅទៅៗ រហូតទៅជួបជាមួយនឹងផ្កាដ៏ស្រស់ស្អាតមួយដែលមានពណ៍ខៀវនឹងមានពន្លឺចាំងៗ។ ដោយភាពស្រស់ស្អាតរបស់ផ្កានោះ ម៉ារីក៏បានលូកដៃទៅបេះវា បន្ទាប់មកក៏មានពន្លឺភ្លឺដ៏ខ្លាំងមួយបញ្ចេញឡើង ហើយក៏មានដើមឈើធំមួយបានដុះចេញពីដីរួមទាំងមានកូនអំបោះចាស់មួយទៀតមកជាមួយផង។ ម៉ារីបានកាន់អំបោះនោះឡើងមក តែក៏បានធ្វើឲ្យផ្កាវេទមន្តនោះ បែកប្រលាក់លើអំបោះនោះ បន្ទាប់មកស្រាប់តែមានពន្លឺភ្លឺដ៏ខ្លាំងបានបញ្ចេញមកម្តងទៀត ហើយស្រាប់តែអំបោះតូចនោះចាប់ផ្តើមរីកធំទៅៗ ហើយបាននាំម៉ារីហោះទៅលើយ៉ាងខ្ពស់លើសពពក ។ អំបោះនោះក៏បាននាំនាងទៅកន្លែងមួយដែលជាសាកលវិទ្យាល័យមួយដ៏ចំលែក។ នាងបានឃើញសត្វគ្រប់ប្រភេទដែលត្រូវបានគេចាប់ដាក់ទ្រុងសម្រាប់ធ្វើការពិសោធន៍សាកល្បង។ អំឡុងពេលដែលនៅក្នុងសកលវិទ្យាល័យនោះ ម៉ារីបានលួចសៀវភៅសំខាន់របស់សាលានោះ ហើយបានដឹងថាផ្កាដែលនាងបានរកឃើញនោះជាផ្កាមានឈ្មោះថា Fly-by-Night ដែលជាផ្ការីករយៈពេល៧ឆ្នាំម្តង និងជាផ្កាដែលមេធ្មប់គ្រប់រូបចង់បាន។ ដោយភាពភ័យខ្លាចរបស់ម៉ារីដែលខ្លាចត្រូវគេចាប់បាន នាងបានបន្សល់ទុកនៅរបស់ម្យ៉ាងនៅសាកលវិទ្យាល័យនោះ។ 

តើនឹងមានរឿងអ្វីកើតឡើងបន្ទាប់ទៀត? តើម៉ារីអាចជួយពពួកសត្វដែលនាងបានឃើញនៅពេលនាងនៅសាកលវិទ្យាល័យនោះដែលឬទេ? ហើយនាងអាចវិលត្រលប់មកផ្ទះវិញទេ? ចម្លើយនឹងត្រូវបានឆ្លើយនៅក្នុងភាពយន្តរឿង "“Mary and the Witch’s Flower ឬ ម៉ារី និងផ្កាវេទមន្ត"។

សូមទស្សនា Trailer តាមរយៈវីដេអូខាងក្រោម៖ 

ដើម្បីទទួលបានព័ត៌មានលំអិតពីភាពយន្តនេះ និង ព័ត៌មានផ្សេងៗទៀតទាក់ទងនឹង ភាពយន្តដែលលោកអ្នកចូលចិត្ត អាចចូលទៅកាន់ចៃកុនតាមរយៈ www.cinema.com.kh ឬតាមប្រព័ន្ធបណ្តាញសង្គមដូចជា: www.facebook.com/JaiKon.Cambodiawww.youtube.com/JaiKonCambodia ឬក៏ Instagram ដែលមាន ID: @jaikoncambodia ហើយក៏អាច add ចៃកុនជាមិត្តក្នុងកម្មវិធី LINE ដែលមាន ID: @JAIKON ដើម្បីទទួលបានរង្វាន់ដូចជាសំបុត្រកុន និង របស់ពីភាពយន្តជារៀងរាល់សប្តាហ៍៕

ឈុតខ្លះៗនៅក្នុងរឿង “Mary and the Witch’s Flower ឬ ម៉ារី និងផ្កាវេទមន្ត”
ឈុតខ្លះៗនៅក្នុងរឿង “Mary and the Witch’s Flower ឬ ម៉ារី និងផ្កាវេទមន្ត”
ឈុតខ្លះៗនៅក្នុងរឿង “Mary and the Witch’s Flower ឬ ម៉ារី និងផ្កាវេទមន្ត”
ឈុតខ្លះៗនៅក្នុងរឿង “Mary and the Witch’s Flower ឬ ម៉ារី និងផ្កាវេទមន្ត”
ឈុតខ្លះៗនៅក្នុងរឿង “Mary and the Witch’s Flower ឬ ម៉ារី និងផ្កាវេទមន្ត”

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]