អាការឈឺចាប់ត្រង់ពោះ ឬក្រពះមានច្រើនបែប ច្រើនទម្រង់ណាស់ ឯទីតាំងនៃការឈឺចាប់ក៏មិនដូចគ្នាដែរ អាស្រ័យទៅតាមប្រភេទជំងឺផ្សេងៗគ្នា។ ដោយការឈឺចាប់ខ្លះគ្រាន់តែជាការឈឺចាប់ធម្មតាដោយការទទួលទានចំណីមិនល្អ ឬដោយសារតែអ្នកមានអារម្មណ៍ស្ត្រេស ឬតានតឹងជាដើម។ ប៉ុន្តែក៏មានការឈឺចាប់ខ្លះបង្កជាជំងឺធ្ងន់ធ្ងរផងដែរ ប្រសិនជាអ្នកទុកកាន់តែយូរទៅ។  

ដូច្នេះសម្រាប់អ្នកដែលសង្ស័យ និងចង់ដឹងថាអាការឈឺចាប់ត្រង់ពោះរបស់អ្នកបណ្តាលមកពីអ្វី ? ហើយស្ទាក់ស្ទើរមិនទាន់ចង់ទៅមន្ទីរពេទ្យដើម្បីឱ្យគ្រូពេទ្យពិនិត្យ អ្នកក៏អាចតាមដានការរៀបរាប់នៅខាងក្រោមផងដែរ៖

អាការឈឺចាប់ត្រង់ពោះ ឬក្រពះមានច្រើនបែប ច្រើនទម្រង់ណាស់ ឯទីតាំងនៃការឈឺចាប់ក៏មិនដូចគ្នាដែរ អាស្រ័យទៅតាមប្រភេទជំងឺផ្សេងៗគ្នា

១.ឈឺកណ្តាលពោះខាងឆ្វេង (Middle left)

ការឈឺចាប់ត្រង់កណ្តាលពោះផ្នែកខាងឆ្វេង អាចជាការឈឺចាប់ដោយសារបញ្ហាទាក់ទងនឹងតម្រងនោម  ឬក្រួសក្នុងសម្រងនោម និងពេលខ្លះអាចមកពីការឆ្លងរោគ/ដំបៅក្លាយអ្វីមួយហើយ។ ប្រសិនជាមានការឈឺចុកចាប់នៅពេលនោម ឬមានអាការទល់លាមក មកជាមួយទៀតនោះ អ្នកគួរតែប្រញាប់ទៅពិគ្រោះជាមួយវេជ្ជបណ្ឌិតជំនាញជាបន្ទាន់។

ការឈឺចាប់ត្រង់កណ្តាលពោះផ្នែកខាងឆ្វេង អាចជាការឈឺចាប់ដោយសារបញ្ហាទាក់ទងនឹងតម្រងនោម ឬក្រួសក្នុងសម្រងនោម និងពេលខ្លះអាចមកពីការឆ្លងរោគ/ដំបៅក្លាយអ្វីមួយហើយ

២.ឈឺចំកណ្តាលពោះ (Center)

អាការឈឺចាប់ត្រង់កណ្តាលពោះតែម្តង ជាសញ្ញាដែលអាចបញ្ជាក់បានថា អ្នកអាចកំពុងតែប្រឈមនឹងជំងឺរលាកខ្នែងពោះវៀន ឬរលាកលំពែងហើយ។

អាការឈឺចាប់ត្រង់កណ្តាលពោះតែម្តង ជាសញ្ញាដែលអាចបញ្ជាក់បានថាអ្នកអាចកំពុងតែប្រឈមនឹងជំងឺរលាកខ្នែងពោះវៀន ឬរលាកលំពែងហើយ

៣.ឈឺកណ្តាលពោះផ្នែកខាងស្តាំ (Right of the middle)

ការឈឺត្រង់កណ្តាលពោះផ្នែកខាងស្តាំទៅចង្កេះ អ្នកប្រហែលជាអាចកំពុងតែមានបញ្ហាទាក់ទងនឹងប្រព័ន្ធតម្រងនោមមួយចំនួន។ មូលហេតុមួយទៀតនោះ អាការឈឺចុកចាប់អាចដោយសារតែ ការទល់លាមក ឬមានជំងឺ Diverticulitis ដែលជាជំងឺបណ្តាលមកពីបាក់តេរី ឬរលាកនៅក្នុងប្រព័ន្ធរំលាយអាហារ និងពោះវៀនធំផងដែរ។

ការឈឺត្រង់កណ្តាលពោះផ្នែកខាងស្តាំទៅចង្កេះ អ្នកប្រហែលជាអាចកំពុងតែមានបញ្ហាទាក់ទងនឹងប្រព័ន្ធតម្រងនោមមួយចំនួន

៤.ឈឺខាងក្រោមពោះផ្នែកខាងឆ្វេង (Lower left)

ប្រសិនជាអ្នកមានការឈឺខាងក្រោមពោះផ្នែកខាងឆ្វេង អ្នកប្រហែលជាអាចមានបញ្ហាទាក់ទងនឹងប្រព័ន្ធរំលាយអាហារហើយ។  

ប្រសិនជាអ្នកមានការឈឺចុកចាប់ចំណុចពោះផ្នែកខាងក្រោមត្រង់ខាងឆ្វេង អ្នកប្រហែលជាអាចមានបញ្ហាទាក់ទងនឹងប្រព័ន្ធរំលាយអាហារហើយ

៥.ឈឺក្រោមពោះផ្នែកកណ្តាល (Lower center)

អាការឈឺចាប់ផ្នែកកណ្តាលពោះក្រោមផ្ចិត អាចបណ្តាលមកពីជំងឺ IBS ឬការឆ្លងជំងឺទាក់ទងនឹងផ្លូវបង្ហូរនោម។ ប៉ុន្តែប្រសិនជាកើតលើមនុស្សស្រីវិញ វាប្រហែលជាអាចទាក់ទងនឹងជំងឺរោគស្ត្រី ឬបញ្ហាបន្តពូជជាដើម។

អាការឈឺចាប់ផ្នែកកណ្តាលពោះត្រង់ក្រោមផ្ចិត អាចបណ្តាលមកពីជំងឺ IBS ឬការឆ្លងជំងឺទាក់ទងនឹងផ្លូវបង្ហូរនោម

៦.ឈឺខាងក្រោមពោះផ្នែកខាងស្តាំ (Lower right side)

ការឈឺចាប់ត្រង់ខាងក្រោមពោះផ្នែកខាងស្តាំ ជាសញ្ញាឈឺចាប់សាច់ដុំ ឬសាច់ដុំឡើងរឹងដោយសារតែការហាត់ប្រាណ។ ដូច្នេះវាមិនមែនជាបញ្ហាទេ តែក្នុងករណីឈឺមិនបាត់ អ្នកគួរតែទៅពិគ្រោះជាមួយវេជ្ជបណ្ឌិតជំនាញព្រោះវាអាចជាសញ្ញានៃជំងឺរលាកខ្នែងពោះវៀនផងដែរ។

ការឈឺចាប់ត្រង់ពោះផ្នែកក្រោមខាងស្តាំ ជាសញ្ញាឈឺចាប់សាច់ដុំ ឬសាច់ដុំឡើងរឹងដោយសារតែការហាត់ប្រាណ

៧.ឈឺខាងលើពោះផ្នែកខាងឆ្វេង (Upper left)

នៅក្នុងករណីអ្នកឈឺខាងលើពោះផ្នែកខាងឆ្វេង អាចបណ្តាលពីជំងឺដំបៅក្រពះ ឬមានបញ្ហាទាក់ទងនឹងលំពែង។ ហើយប្រសិនជាការឈឺចាប់កាន់តែខ្លាំងទៅៗ និងកាន់តែធ្ងន់ធ្ងរអាចបណ្តាលពីជំងឺក្រួសក្នុងថង់ទឹកប្រមាត់ហើយ ដូច្នេះអ្នកគួរតែទៅពិគ្រោះជាមួយវេជ្ជបណ្ឌិតជាបន្ទាន់។

នៅក្នុងករណីអ្នកឈឺខាងលើពោះផ្នែកខាងឆ្វេង អាចបណ្តាលពីជំងឺដំបៅក្រពះ ឬមានបញ្ហាទាក់ទងនឹងលំពែង

៨.ឈឺខាងលើពោះផ្នែកកណ្តាល (Upper central)

ប្រសិនជាមានការឈឺចាប់ត្រង់ផ្នែកខាងលើផ្ចិត អាចបណ្តាលមកពីទាក់ទងនឹងជំងឺក្រពះ(បំពង់អាហារ) ឬអាចបណ្តាលពីចាល់ជាតិអាស៊ីតក្នុងក្រពះផងដែរ។ ម្យ៉ាងវិញទៀតការឈឺចាប់នេះក៏អាចបណ្តាលពីជំងឺក្រួសក្នុងថង់ទឹកប្រមាត់ផងដែរ ដោយសារតែជំងឺនេះមានការឈឺចុកចាប់មិនសូវជាចំកន្លែងប៉ុន្មាននោះទេ។

ប្រសិនជាមានការឈឺចាប់ត្រង់ផ្នែកខាងលើផ្ចិត អាចបណ្តាលមកពីទាក់ទងនឹងជំងឺក្រពះ(បំពង់អាហារ) ឬអាចបណ្តាលពីចាល់ជាតិអាស៊ីតក្នុងក្រពះផងដែរ

៩.ឈឺខាងលើពោះផ្នែកខាងស្តាំ (Upper right)

ការឈឺចាប់ខាងលើពោះផ្នែកខាងស្តាំអាចបណ្តាលមកពីជំងឺដំបៅពោះវៀនតូច(ក្រពះ) ឬមកពីការកើនឡើងនៃទឹកក្រពះហួសហេតុពេក៕

ការឈឺចាប់ខាងលើពោះផ្នែកខាងស្តាំអាចបណ្តាលមកពីជំងឺដំបៅពោះវៀនតូច(ក្រពះ) ឬមកពីការកើនឡើងនៃទឹកក្រពះហួសហេតុពេក

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]