យោងតាមប្រភពពត៌មានពីគេហទំព័រ huffington បានអោយដឹងថា មានបុរសវ័យ ៥២ឆ្នាំ ម្នាក់ រស់នៅរដ្ឋ តិចសាស់ សហរដ្ឋអាមេរិក ត្រូវបានប៉ូលីសចាប់ខ្លួន បន្ទាប់ពីរូបគាត់ទិញទូរទស្សន៍ ក្នុងតម្លៃ ជិត ២ដុល្លា។

បុរសដែលត្រូវប៉ូលីសចាប់ខ្លួនរូបនោះ មានឈ្មោះ William Keltner ជាប់ចោទពីបទ ចោរកម្ម ព្រោះតែគាត់បាន ផ្លាស់ប្តូរក្រដាសលេខកូដទំនិញ ដោយយកក្រដាសលេខកូដទំនិញ ដែលមានតម្លៃ ១ដុល្លា១៧សេន មកប្តូរជាមួយនឹង លេខកូដទំនិញរបស់ទូរទស្សន៍មួយគ្រឿង ដែលមានតម្លៃដល់ទៅ ២២៨ដុល្លាឯនោះ។

នៅពេលដែលគាត់យកទូរទស្សន៍នោះមកគិតប្រាក់ បុគ្គលិកនៅហាងនោះ ក៏បានឃាត់ ជនល្មើសទុក រួចក៏បានប្តឹងទៅប៉ូលីស មកចាប់ខ្លួនតែម្តងទៅ។ នេះគឺជាល្បិច ដ៏ប៉ិនប្រសប់ មួយ តែទោះជាយ៉ាងណា ក៏នេះមិនមែនជាករណីលើកទីមួយដែរ ដែលមានជន ខិលខូច យកវិធីនេះមកប្រើ ដើម្បីទិញអោយបានតម្លៃថោក។  

តើប្រិយមិត្តយល់យ៉ាងណាដែរចំពោះករណីនេះ?

ដោយ សី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]