ភ្នំពេញ៖ ប្រិយមិត្តជាច្រើនប្រាកដជាបានដឹងហើយថា មង្គលការតារាល្បីអ្នកនាង សុគន្ធ និសា ត្រូវបានអ្នកគាំទ្រ ជាច្រើនមានចិត្តរំភើបចំពោះនាងយ៉ាងខ្លាំង ដែលទទួលបានស្វាមីដែលល្អ មិនត្រឹមតែប៉ុណ្ណោះ ការរៀបចំកម្មវិធីប្រព្រឹត្តទៅយ៉ាងរលូន និងអធិកអធមមែនទែន។

ជាការពិតណាស់ នៅក្នុងថ្ងៃមង្គលការ អ្នកនាង ពិតជាមានភាពស្រស់ស្អាតមែន ចាប់តាំងពីថ្ងៃចូលរោង និងចប់កម្មវិធី ជាពិសេសនោះ គឺនៅពេលដែលនាងបានគ្រោងឈុតពណ៌ស ដែលមើលទៅពិតជាស្រស់ស្អាតដូចជាទេពអប្សរយ៉ាងដូច្នោះដែរ។ 

រ៉ូបអ្នកនាងសុគន្ធ និសា នៅក្នុងថ្ងៃមង្គលការ

ក៏ប៉ុន្តែ ប្រិយមិត្តជាច្រើនប្រាកដជាមិនទាន់ដឹងទេថា ការច្នៃនៅក្នុងឈុតនោះមានភាពលំបាកប៉ុណ្ណា។ យោងតាមគណនីហ្វេសប៊ុករបស់ហាងកាត់ដេរ ប្រណិតនារី បានទម្លាយវីដេអូ និងរៀបរាប់ពីការច្នៃយ៉ាងល្អិតល្អន់បំផុត។

ដោយរ៉ូបមួយនោះ គឺត្រូវចំណាយពី៤៥ថ្ងៃ នៅក្នុងការច្នៃម៉ូត ជាមួយនឹងក្រណាត់ប៉ាក់ គ្រប់ក្បាច់រចនាផ្កាធ្វើយ៉ាងសម្រិតសម្រាំង ដោយដៃទាំងអស់ ជាមួយនឹងការខិតខំប្រឹងប្រែងរបស់ម្ចាស់ហាង ដែលត្រូវជាមិត្តស្និទ្ធស្នាលរបស់នាងផ្ទាល់តែម្តង ទើបធ្វើឲ្យរូបដែលអ្នកនាង ស្លៀកមើលទៅស្រស់ស្អាត នៅក្នុងរាត្រីពិសេសរបស់នាង៕

ចង់ជ្រាបច្បាស់ សូមទស្សនាវីដេអូខាងក្រោមនេះទាំងអស់គ្នា៖ 

រ៉ូបអ្នកនាងសុគន្ធ និសា នៅក្នុងថ្ងៃមង្គលការ
រ៉ូបអ្នកនាងសុគន្ធ និសា នៅក្នុងថ្ងៃមង្គលការ
អ្នកនាងសុគន្ធ និសា និងស្វាមី នៅក្នុងថ្ងៃមង្គលការ
អ្នកនាងសុគន្ធ និសា និងស្វាមី នៅក្នុងថ្ងៃមង្គលការ
អ្នកនាងសុគន្ធ និសា និងស្វាមី នៅក្នុងថ្ងៃមង្គលការ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សុគន្ធ និសា